Tiffany & Co. រចនា​ខ្សែក​ពេជ្រ​ថ្លៃ​បំផុត​ ក្នុង​ប្រវត្តិសាស្រ្ត​ក្រុមហ៊ុន​​រយៈពេល​ ១៤៨ ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុន Tiffiny & Co. គឺជា​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​ដ៏​ធំ​បំផុត​មួយ​លើ​លោក ហើយ​ថ្មីៗនេះ​ពួកគេ​ទើប​នឹង​ប្រកាស​ផលិត​នូវ​ខ្សែក​ពេជ្រ​មួយ​ខ្សែ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមហ៊ុន​សម្រាប់​រយៈពេល ១៨៤ ឆ្នាំ​មក​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ល្បី​ឈ្មោះ​ខាង​លើ​មិន​បាន​បញ្ចេញ​តម្លៃ​ជាក់លាក់​នៃ​ខ្សែក​ដ៏​ស្រស់​ស្អាត​មួយខ្សែ​នេះ​នៅឡើយ។ តែ​បើ​តាម​ប្រភព​ពី​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​មួយ​នេះ​ តម្លៃ​របស់​វា​អាច​នឹង​ស្ថិត​នៅ​ចន្លោះ​ពី ២០ ទៅ ៣០ លាន​ដុល្លារ​អាមេរិក។

យ៉ាងណា Tiffany & Co. ​គ្រោង​ដាក់​បង្ហាញ​គ្រឿងអលង្ការ​មួយ​នេះ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍ The World’s Fair Necklace នៅ​ទីក្រុង​ឌូបៃ​នា​ថ្ងៃ​អាទិត្យ ខណៈ​ខ្សែក​មួយ​ខ្សែ​នេះ​នឹង​រចនា​ឡើង​ដោយ​មាន​គ្រាប់ពេជ្រ​ជាឈុត​សរុប ១៨០ ការ៉ាត់ និង​បន្តោង​​បំពាក់​ដោយ​គ្រាប់ពេជ្រ​មួយគ្រាប់ Empire Diamond ដែល​មាន​ទំហំ ៨០ ការ៉ាត់។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNN។

សម្រាប់​បុគ្គល​រូបណា​ដែល​បញ្ជា​ទិញ​ខ្សែក​មួយ​ខ្សែ​នេះ​នៅ​ក្នុង​ពិព័រណ៍​នោះ នឹង​ទទួល​បាន​គ្រឿងអលង្ការ​ដល់​ទៅ ២ ពោល​គឺ​ខ្សែក​មាន​បន្តោង ៨០ ការ៉ាត់​មួយ​ខ្សែ​នេះ និង​ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​មួយគ្រាប់​ផង​ដែរ។

យ៉ាងណា បើ​ទោះ​ជា​វា​បំពាក់​ជាមួយ​នឹង​គ្រាប់ពេជ្រ​ទំហំ ៨០ ការ៉ាត់​ក្ដី តែ​យើង​នៅ​មិនទាន់​ដឹង​ថា វា​អាច​នឹង​បំបែក​កំណត់ត្រា​ខ្សែក​ថ្លៃ​បំផុត​ឡើយ ពោល​កំណត់ត្រា​នេះ​គឺ​កំពុង​កាន់កាប់​ដោយ​ខ្សែក The Pink Star ជា​ខ្សែក​ពេជ្រ​ពណ៌​ផ្កាឈូក​ទំហំ ៥៩,៦ ការ៉ាត់ ដែល​បាន​ដាក់​ដេញថ្លៃ​នៅ​ទីក្រុង​ហុងកុង តម្លៃ ៧១,២ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៧៕

ប្រភព: Therichest