ប្រទេសឥណ្ឌាគ្រោងងាកមកទិញប្រេងដូងពីប្រទេសម៉ាឡេស៊ីបន្ថែមវិញ បន្ទាប់ពីពន្ធនៃការនាំចេញប្រេងដូងពីប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសផ្គត់ផ្គង់ប្រេងដូងធំបំផុតរបស់ឥណ្ឌាមានអត្រាកើនឡើងខ្ពស់ជាងឆ្នាំមុន។ នេះបើតាមសម្ដីរបស់នាយកប្រតិបត្តិនៃសមាគមអ្នកចម្រាញ់សារធាតុរំលាយរបស់ប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌូណេស៊ីបានបង្កើនកម្រិតពន្ធកាន់តែខ្ពស់ សម្រាប់ការនាំចេញជាងឆ្នាំទៅ ដែលធ្វើឲ្យតម្លៃរបស់ប្រេងដូង កាន់តែខ្ពស់នៅឆ្នាំនេះ ដែលធ្វើឲ្យអ្នកទិញភាគច្រើនមានផលវិបាកខ្លាំង។

“ការនាំចូលប្រេងដូងពីប្រទេសឥណ្ឌូណេស៊ីមកក្នុងប្រទេសឥណ្ឌាកន្លងមកមានរហូតដល់ ៧០-៧៥% ហើយការបន្ថែមកម្រិតពន្ធពីឥណ្ឌូណេស៊ី គឺធ្វើឲ្យអ្នកចម្រាញ់ប្រេងនៅឥណ្ឌាជួបផលវិបាកក្នុងការទិញប្រេងពីពួកគេ”។
គិតពីខែមករា មកដល់ខែកញ្ញាឆ្នាំនេះ ការនាំចូលប្រេងដូងពីឥណ្ឌូណេស៊ីមានការធ្លាក់ចុះមកសល់ត្រឹម ៥៥% ខណៈការនាំចូលពីម៉ាឡេស៊ីហក់ឡើងដល់ ៤៥%៕
ប្រភព: CNA