ត្រឹម​មួយ​ថ្ងៃ Elon Musk និង​ Mark Zuckerberg ខាត​បង់​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ

អន្តរជាតិ

ហាងឆេង​ទីផ្សារ​ហ៊ុន​នៅ​ថ្ងៃ​សុក្រ​នេះ​ហាក់​មាន​ការ​ក្រឡុក​ខ្លាំង​ រហូត​​ធ្វើ​ឲ្យ​មហាសេដ្ឋី​មួយ​ចំនួន​ខាត់​បង់​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ ដែល​បង្ក​ឲ្យ​មាន​ក្តី​​បារម្ភ​ខ្លាច​កើត​មាន​អតិផរណា និង​ការ​រឹត​បន្តឹង​សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ Bloomberg Index ទ្រព្យសម្បត្តិ​របស់ Elon Musk បាន​ធ្លាក់​ចុះ​ដល់​ទៅ ១៥,២ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃសុក្រ ដែល​ជា​ការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​សម្រាប់​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ ក្រោយពេល​តម្លៃ​ហ៊ុន​របស់​ Tesla ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

ការ​ធ្លាក់ចុះ​បែបនេះ បាន​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់ Musk ធ្លាក់​មក​សល់​ត្រឹម ២៦៨,៩ ពាន់​លាន​ដុល្លារ តែ​ស្ថិតិ​នេះ​ក៏​នៅ​តែ​ជា​ចំនួន​កើនឡើង ៧២% ប្រចាំឆ្នាំ​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Bloomberg Billionaires Index។

រីឯស្ថាបនិក​ Facebook លោក Mark Zuckerberg របូត​ទ្រព្យសម្បត្តិ ១,៣ ពាន់​លាន​ដុល្លារ ពី​ទ្រព្យសម្បត្តិ​សរុប ១១៤,៧ ពាន់​លាន​ដុល្លារ។

ដោយឡែក Jeff Bezos វិញ​ខាត​បង់​ទ្រព្យសម្បត្តិ​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ ​បន្ទាប់​ពី​តម្លៃ​ភាគហ៊ុន​របស់ Amazon.com Inc. ធ្លាក់​ចុះ ១,៤% ស្របពេល​សហ​ស្ថាបនិក Oracle Corp. លោក Larry Ellison ធ្លាក់​ទ្រព្យសម្បត្តិ ២,៦ ពាន់​លាន​ដុល្លារ៕

ប្រភព: pmnewsnigeria