កាលពីពេលថ្មីៗនេះ មហាសេដ្ឋីម្នាក់បានធ្វើការបរិច្ចាគប្រាក់ដែលប្រមូលបានពីការរៃអង្គាស ដើម្បីទ្រទ្រង់គម្រោងសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។

ទឹកប្រាក់ដែលទទួលបានពីការរៃអង្គាសគឺមានដល់ទៅ ៥៤ លានដុល្លារអាមេរិក ខណៈគម្រោងនេះត្រូវការទឹកប្រាក់ប្រមាណជិត ៣ ពាន់លានដុល្លារ។

មហាសេដ្ឋី Timothy Mellon វ័យ ៧៩ ឆ្នាំរូបនេះគឺជាចៅប្រុសបង្កើតរបស់ស្ដេចត្រាញ់ផ្នែកធនាគារ ហើយជីតារបស់លោកគឺជាអតីតរដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក Andrew Mellon។ ជាអ្នកជំនួញជនជាតិអាមេរិក និងជាប្រធានក៏ដូចជាម្ចាស់ភាគហ៊ុនធំបំផុតនៅ Pan Am Systems និងក្រុមហ៊ុនដឹកជញ្ជូន New Hampshire មហាសេដ្ឋីរូបនេះគឺជាអ្នកស្នងមរតកនៃធនាគារ Mellon ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកមានខ្ទង់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក៕
ប្រភព: ketk