​មហាសេដ្ឋី​ជប៉ុន​ត្រៀម​ចែក​លុយ​ឲ្យ Fans ពី​លំហអាកាស​

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ​ ​មហាសេដ្ឋី​ម្នាក់​ទៀត​កំពុង​ត្រៀម​ធ្វើដំណើរ​ទៅ​កាន់​លំហអាកាស​ បន្ទាប់​ពី​មហាសេដ្ឋី​ដូចជា Jeff Bezos និង Richard Brandson ខណៈ​បុគ្គល​ទី ៣ រូបនេះ គឺ​ជា​ជនជាតិ​អាស៊ី​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yusaku Maezawa នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​លំហអាកាស​ និង​បន្ត​រស់នៅ​ទីនោះ​រយៈពេល ១២ ថ្ងៃ​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ ។ បើ​តាម​ការ​អះអាង​តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ Twitter ផ្លូវការ​របស់លោក ក៏​នឹងមាន​ការ​ចែក​លុយ​ទៅកាន់ Followers នៅ​លើ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។

យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ទំហំ​នៃ​ការ​ចែក​លុយ​ទៅ​កាន់ Fans ច្បាស់ៗ​ឡើយ ដោយ​គ្រាន់​តែ​ដឹងថា លោក​នឹង​ធ្វើការ​ Giveaway ពី​លំហអាកាស​ផ្ទាល់​តែម្ដង។

បញ្ជាក់​ដែរ​ថា Maezawa គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Zozotown ដែល​ជា​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ពេញ​និយម​បំផុត​មួយ​នៅ​ជប៉ុន តែ​ក្រោយ​មក​បាន​លក់​ទៅ​ឲ្យ Softbank នៅក្នុង​ឆ្នាំ ២០១៩ ហើយ​បច្ចុប្បន្ន​ទំហំ​ទ្រព្យសម្បត្តិ​របស់​បុរស​វ័យ​ ៤៦ ឆ្នាំ​គឺ មាន​ប្រមាណ ៣,៤ ពាន់​លាន​ដុល្លារ។

នេះ​មិនមែន​ជា​លើក​ទី ១ ទេ​ដែល​មហាសេដ្ឋី​ជប៉ុន​ប្រកាស​ចែកលុយ​ឲ្យ​អ្នកគាំទ្រ​តាម Twitter ពោល​កាលពី​ឆ្នាំទៅ លោក​បាន​ប្រកាស​ថា នឹង​ធ្វើការ​ចែក​លុយ​ទៅ​កាន់​អ្នកគាំទ្រ ១ ០០០ នាក់​ដោយ​ក្នុង​ម្នាក់​ទទួលបាន ១ លាន​យ៉េន ឬ ៩ ០០០​ដុល្លារ ហើយ​ជា​លទ្ធផល​អ្នក​ឈ្នះ​ទទួល​បាន​លុយ​តាម​រយៈ​ការ​វេរ​ចូល​ទៅ​កាន់​គណនី​ធនាគារ​របស់​ពួកគេ​តែ​ម្ដង។

ដោយឡែក បើ​តាម​ការ​ចុះផ្សាយ​ពី Bloomberg បាន​ឲ្យ​ដឹងថា Maezawa នៅ​មិនទាន់​បញ្ជាក់​នៅ​ឡើយ​អំពី​វិធី​នៃ​ការ​ផ្ដល់​ប្រាក់​ទៅកាន់​អ្នក​គាំទ្រ ប្រសិនបើ​ពួកគេ​ឈ្នះ​កំឡុង​ពេល​លោក​ធ្វើការ Giveaway ពី​លំហអាកាស។

ក្រឡេក​ទៅ​​មើល​ទំហំ​ចំណាយ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​លំហអាកាស​រយៈពេល ១២ ថ្ងៃ​នេះ​ផង​ដែរ គឺ Maezawa ចាយ​លុយ​ប្រមាណ ១០០ ពាន់​លាន​យ៉េន ឬ ៨៨ លាន​ដុល្លារ​អាមេរិក៕

ប្រភព: Yahoo