ក្រុមហ៊ុនយក្ស Google បាននិយាយថា នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រប់បុគ្គលិកទូទាំងពិភពលោកនៅឆ្នាំក្រោយ ខណៈពួកគេក៏រំពឹងថាផែនការនាំបុគ្គលិកមកធ្វើការនៅ Office នឹងកៀកបានសម្រេច។
Google នឹងផ្ដល់កាដូនេះទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ មិនថាតែក្រុមការងារក្រៅម៉ោង និងបុគ្គលិកហាត់ការឡើយ។ នេះបើតាមសម្ដីអ្នកនាំពាក្យក្រុមហ៊ុនប្រាប់ទៅកាន់ Reuters។
ដោយឡែក អត្ថប្រយោជន៍ចុងក្រោយគេនោះគឺ Google នឹងបន្តផ្ដល់ប្រាក់ខែ ក៏ដូចជាប្រាក់លើកទឹកចិត្តផ្សេងៗសម្រាប់បុគ្គលិកដែលធ្វើការនៅផ្ទះ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ តែអ្នកនាំពាក្យមិនបានបង្ហើបទេថា ក្រុមហ៊ុននឹងហ៊ានចាយលុយកម្រិតណាដើម្បីទ្រទ្រង់ផែនការនេះនៅឡើយទេ។
បញ្ជាក់ដែរថា កាលពីដើមខែមីនាកន្លងទៅ ការស្រង់មតិនៅក្នុងក្រុមហ៊ុន Google បានបង្ហាញថា បុគ្គលិកហាក់មានការពិបាកក្នុងការសម្របខ្លួនបរិយាកាសការងារ ដូច្នេះក្រុមហ៊ុនបានចាប់ផ្ដើមប្រើយុទ្ធសាស្ត្រផ្សេងៗក្នុងការលើកទឹកចិត្តបុគ្គលិក រាប់បញ្ចូលទាំងប្រាក់បន្ថែមផងដែរ។
ដោយឡែក ដោយសារបច្ចុប្បន្នស្ថានការណ៍ហាក់មិនទាន់មានភាពធូរស្រាលនៅឡើយ គាប់ជួនវីរុសថ្មីអូមីក្រុងកំពុងវាយប្រហារផង ធ្វើឲ្យ Google ត្រូវពន្យារពេលក្នុងការកោះហៅបុគ្គលិកត្រឡប់មក Office វិញ រហូតដល់ថ្ងៃទី ១០ មករា៕
ប្រភព: Kelo