រដ្ឋាភិបាលជប៉ុន ប្រកាសបន្ធូរពន្ធ ចំពោះក្រុមហ៊ុនណា ដែលដំឡើងប្រាក់ឈ្នួលដល់បុគ្គលិក

អន្តរជាតិ

យោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយមួយ នៃផែនការកំណែទម្រង់ពន្ធប្រចាំឆ្នាំរបស់បក្សកាន់អំណាច បានបង្ហាញកាលពីថ្ងៃពុធថា ជប៉ុននឹងមិនធ្វើការដកពន្ធមួយចំនួនចេញពីក្រុមហ៊ុនធំៗណា ​ដែលមិនដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកនោះទេ ប៉ុន្តែនឹងមានការបន្ធូរបន្ថយពន្ធវិញ សម្រាប់ក្រុមហ៊ុនណា ដែលបានដំឡើងប្រាក់ឈ្នួល ខណ:ផែនការនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រាក់ខែនៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងផែនការមួយ ដែលមានឈ្មោះថា carrot-and-stick គឺបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រី លោក Fumio Kishida ទៅលើការចែកចាយទ្រព្យសម្បត្តិដល់គ្រួសារ រូមទាំងការជំរុញឲ្យក្រុមហ៊ុនដែលទទួលប្រាក់ចំណេញ អាចផ្តល់ជូនត្រលប់ទៅវិញ នៅកម្រិតមុនពេលមានការរាតត្បាតដោយជំងឺកូវីដ ១៩ ដើម្បីធ្វើការដំឡើងប្រាក់ខែ ៣% ឬច្រើនជាងនេះ សម្រាប់បុគ្គលិក ។

គួរឲ្យដឹងថា ចាប់តាំងពីបានឡើងកាន់អំណាចនៅចុងឆ្នាំ ២០១២ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី បានដាក់សម្ពាធទៅលើក្រុមហ៊ុនជប៉ុន ដើម្បីចំណាយប្រាក់ចំណេញរបស់ពួកគេ ក្នុងការបង្កើនប្រាក់ឈ្នួល ។ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានបដិសេធមិនព្រមធ្វើតាមឡើយ ដោយសារមើលឃើញពីភាពមិនប្រាកដប្រជាចំពោះស្ថានភាពសេដ្ឋកិច្ច ។

យ៉ាងណា ក្រុមហ៊ុនធំៗ ដែលដំឡើងប្រាក់ឈ្នួល ៤% ពីកម្រិតកាលពីឆ្នាំមុន នោះនឹងទទួលបានការកាត់ពន្ធរហូតដល់ទៅ ៣០% នៃប្រាក់ចំណូលជាប់ពន្ធរបស់ពួកគេ។ នេះបើយោងតាមផែនការថ្មីមួយរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដែលទទួលបានដោយសារព័ត៌មាន Reuters ។

ជាមួយគ្នានោះ សម្រាប់ក្រុមហ៊ុនតូចៗ ដែលបានដំឡើងប្រាក់ឈ្នួល ២,៥% នឹងមានសិទ្ធិទទួយបានការកាត់ព័ន្ធរហូតដល់ ៤០% ៕

ប្រភព: Kelo