មហាសេដ្ឋី​អាមេរិក​កើន​ជាង ១០០ នាក់ ឯទ្រព្យសម្បត្តិកើន​ទ្វេដង

អន្តរជាតិ

បើ​តាម​ការ​អះអាង​ពីទស្សនាវដ្តី Forbes បាន​បង្ហាញ​ថា ថ្វីបើ​ស្ថានការណ៍​នៅ​តែ​បន្ត​ភាព​វឹកវរ​ក្ដី តែ​កំណើន​ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​អាមេរិក​មាន​ការ​ហក់​ឡើង​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ ពោល​គឺ​ឡើង​សឹងតែ​ទ្វេដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បន្ថែម​ថា កាលពី​ខែមីនា ២០២០ ទ្រព្យសម្បត្តិ​សរុប​នៃ​មហាសេដ្ឋី​អាមេរិក​គឺ​មាន​ប្រមាណ ៣ ទ្រីលាន​ដុល្លារ​អាមេរិក តែ​បាន​កើនឡើង​ច្រើនជាង ៥ ទ្រីលាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា ២០២១។

មិន​ត្រឹម​តែកើនឡើង​នៃ​អត្រា​ទ្រព្យសម្បត្តិ​ឡើយ សូម្បី​តែ​ចំនួន​មហាសេដ្ឋី​នៅ​អាមេរិក​ក៏​មាន​ការ​កើនឡើង​ខ្លាំង​ដូចគ្នា ពោល​កាលពី​ឆ្នាំ ២០២០ អាមេរិក​មាន​មហាសេដ្ឋី ៦១៤ នាក់ ខណៈ​បច្ចុប្បន្ន​មាន ៧៤៥ នាក់។

បញ្ជាក់​ដែរ​ថា សម្រាប់​ទ្រព្យសម្បត្តិ​ប្រមាណ ២,១​ ទ្រីលាន​ដុល្លារ​ដែល​កើនឡើង​នោះ គឺ​មួយ​ភាគធំ​បាន​មក​ពី​ការ​កើនទ្រព្យ​របស់​មហាសេដ្ឋី​ដូចជា Elon Musk, ស្ថាបនិក Google លោក Sergei Brin និង Larry Page សហ​ស្ថាបនិក Nike លោក Phil Knight ជាដើម៕

ប្រភព: goodmenproject