មហាសេដ្ឋីវ័យក្មេងបំផុតដែលរកលុយពីបាតដៃទទេ Austin Russell បានជះលុយប្រមាណ ៨៣ លានដុល្លារទិញវីឡាលំហែកាយមួយនៅតំបន់ Pacific Palisades ដែលនៅជាប់នឹងមាត់ឆ្នេរសមុទ្រ Pacific តែម្ដង។

វីឡាលំហែកាយថ្មីរបស់មហាសេដ្ឋីវ័យ ២៦ ឆ្នាំរូបនេះ គឺមានទំហំធំមែនទែនដល់ទៅ ១ ៨៥៨ ម៉ែត្រការ៉េ ដោយមានបន្ទប់គេងធំៗ ៦ បន្ទប់ និងបន្ទប់ទឹក ១៨ ឯណោះ តែចំណុចពិសេសរបស់វាមិនមែនលើចំនួនបន្ទប់ឡើយ គឺទស្សនីយភាពដែលម្ចាស់ផ្ទះអាចគយគន់បាន។

តាមពិតទៅផ្ទះមួយនេះគឺ Russell បានទិញតាំងពីខែកក្កដាមកម៉្លេះ។ នេះបើតាមការចុះផ្សាយពី The Dirt។

ដោយឡែក បុរសដែលទទួលរហស្សនាមជាមហាសេដ្ឋីរកស៊ីពីបាតដៃទទេក្មេងបំផុតលើលោករូបនេះ គឺមានទ្រព្យសម្បត្តិប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនរបស់លោក Luminar ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកផលិតឧបករណ៍ចាប់សញ្ញាការពារឡានដែលបើកបរដោយខ្លួនឯងពីការប៉ះទង្គិច។
បញ្ជាក់ដែរថា Russell គឺជាស្ថាបនិកក្រុមហ៊ុន Luminar ហើយបច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅមិនទាន់បង្ហាញមុខធំទូលាយនៅឡើយ ពោលសព្វថ្ងៃក្រុមហ៊ុនសហការរបស់ Luminar គឺមានតែ Volvo មួយគត់៕
ប្រភព: tmz