ម៉ាឡេស៊ី​អះអាង​ថា Intel គ្រោង​ជះ​លុយ ៧ ពាន់​លាន​ដុល្លារ សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈីប​ថ្មី

អន្តរជាតិ

ក្រុមហ៊ុន Intel Corporation នឹង​ជះ​លុយ​វិនិយោគ​ទៅ​លើ​ការ​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈីប​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ​នឹង​គម្រោង​ចំណាយ ៧,១ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​អះអាង​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​កាលពី​ថ្ងៃច័ន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា Intel Corporation បាន​សម្រេច​ចិត្ត​ជ្រើសរើស​យក​ប្រទេស​ម៉ាឡេស៊ី​ជា​កន្លែង​ពង្រីក​សាខា​ថ្មីនៅ​ភាគខាងត្បូងរដ្ឋ Penang។

ខណៈ​ភាគី​ខាង​រោងចក្រ​ផលិត​បន្ទះ​ឈីប​វិញ ក៏​នឹង​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃពុធ នៅ​ប្រលានយន្តហោះ​អន្តរជាតិ​សម្រាប់​ការ​វិនិយោគ​មួយ​នេះ ដែល​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​នាយក​ប្រតិបត្តិ Intel, Partick Paul Gelsinger ​មន្ត្រី​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី Azmin Ali និង​មន្ត្រី​ផ្នែក​អភិវឌ្ឍន៍ Arham Abdul Rahman។

គោលបំណង​នៃ​ការ​ពង្រីក​សាខា​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ផង​ដែរ គឺ​នឹង​ជួយ​ទ្រទ្រង់​ដល់​តម្រូវការ​ផ្នែក​បន្ទះ​ឈីប​ទូទាំង​សកលលោក ហើយ​រោងចក្រ​នៅ​ម៉ាឡេស៊ី​នេះ​ផង​ដែរ នឹង​ក្លាយ​ជា​កូនសោ​សំខាន់​មួយ​សម្រាប់ Intel ក្នុង​ការ​ផលិត និង​ផ្ដល់​សេវាកម្ម​ផ្សេងៗ​ទូទាំង​ពិភពលោក៕

ប្រភព: businesstimes