មហាសេដ្ឋីមានបំផុតលើលោក Elon Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ២៤៣ ពាន់លានដុល្លារ ហើយថ្មីៗនេះ លោកបានបង្ហោះសារនៅលើ Twitter ថា លោកនឹងត្រូវបង់ពន្ធប្រចាំឆ្នាំ ២០២១ ច្រើនជាង ១១ ពាន់លានដុល្លារអាមេរិក។
បើសិនជាដល់ចុងឆ្នាំ ២០២១ ហើយលោកនៅតែគ្មានជម្រើសផ្សេង នោះលោកនឹងជំពាក់ពន្ធអាជ្ញាធរសហរដ្ឋអាមេរិកច្រើនជាង ១០ ពាន់លានដុល្លារ។ មូលហេតុដែលលោកត្រូវបង់ពន្ធច្រើនបែបនេះ គឺដោយសារកន្លងមកលោកព្យាយាមលក់ភាគហ៊ុនជាច្រើនដើម្បីគេចវេសការបង់ពន្ធ តែជាលទ្ធផលបែរជាគេចមិនផុតទៅវិញ។
ជារួមនៅឆ្នាំនេះ Musk នឹងតម្រូវឲ្យបង់ពន្ធច្រើនជាងប្រជាជនអាមេរិកទាំងអស់ តែនេះប្រហែលជាមិនមែនជាបញ្ហាចំបងសម្រាប់មហាសេដ្ឋីមានបំផុតលើលោកឡើយ។
បើធៀបមើលទៅ គ្រាន់តែលុយដែល Elon Musk បង់ពន្ធទៅរដ្ឋ គឺអាចទិញបានរថយន្ត Bugatti La Voiture Noire ដែលជាប្រភេទរថយន្តថ្លៃបំផុត ១៨ លានដុល្លារ/គ្រឿង បានដល់ទៅរាប់រយគ្រឿងឯណោះ។
បញ្ជាក់ដែរថា សម្រាប់រយៈពេល ៥ ឆ្នាំចុងក្រោយនេះ តម្លៃហ៊ុនរបស់ Tesla មានការកើនឡើងដល់ទៅ ២ ៣០០% ដែលជាស្ថិតិខ្ពស់បំផុតនៅក្នុងទីផ្សារឡានអគ្គិសនី ខណៈទ្រព្យសម្បត្តិមួយចំណែកធំរបស់ Elon Musk ក៏បានមកពី Tesla នេះដូចគ្នា៕
ប្រភព: nairametrics