កំពូលអ្នក Live លក់ផលិតផលល្បីបំផុតនៅចិនរងផាកពិន័យជាង ២០០ លានដុល្លារ ព្រោះគេចពន្ធ

អន្តរជាតិ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនមួយ បានឲ្យដឹងថាកំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតម្នាក់របស់ចិន ត្រូវទទួលរងការផាកពិន័យជាទឹកប្រាក់ចំនួន ២១០ លានដុល្លារ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទគេចពន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងអ្នកនាង Haung Wei ដែលត្រូវបានគេស្គាល់ថា Viya គឺជាតារាដ៏ល្បីល្បាញបំផុតម្នាក់ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ជាពិសេសនៅលើទីផ្សារឌីជីថល ដូចជា Alibaba និង Taobao ​។ ខណ:នាងគឺជាមនុស្សដែលមានឥទ្ធពលបំផុត ក្នុងការលក់ផលិតផលផ្សេងៗបានយ៉ាងច្រើន តាមរយ:ការ Live វីដេអូ ដោយសារតែមានអ្នកតាមដាននាងជាច្រើនលាននាក់ឯណោះ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់ប្រទេសចិន បានធ្វើការចោទប្រកាន់ទៅលើនាង ពីបទគេចពន្ធ ពោលគឺនៅរវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ និងរួមទាំងការលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន ក៏ដូចជាការកុហកចំពោះប្រភពចំណូលមួយចំនួនរបស់នាងផងដែរ ។

យ៉ាងណាមិញ ប្រភពព័ត៌មានពី Bloomberg បានរាយការណ៍ថា នាងបានសរសេរសារសុំទោស នៅគណនី Weibo របស់នាងភ្លាមៗ ដោយបានទទួលយកថានាងពិតជាបានធ្វើខុសខ្លាំង និងបានទទួលចំណាត់ការពីសំណាក់និយតករ ហើយនឹងព្រមមធ្វើការបង់ប្រាក់ពិន័យថែមទៀតផង ។

ដោយឡែកបន្ទាប់ពីមានការផាកពិន័យនេះ គណនីផ្លូវការរបស់អ្នកនាង នៅលើបណ្តាញសង្គមធំៗ ដូចជា Taobao Live, Weibo , Douyin និង Tik Tok ចិន គឺត្រូវបានលុបចោលទាំងស្រុង គិតត្រឹមថ្ងៃច័ន្ទ ទី ២០ ធ្នូ ៕

ប្រភព: Insider