អត្ថបទមុន ឧកញ៉ាញ៉ូវសន៍ធ្លាប់បានផ្សាយម្ដងរួចមកហើយពីមហាសេដ្ឋីកើនទ្រព្យច្រើនបំផុតប្រចាំឆ្នាំ ច្រើនជាជនជាតិអាមេរិក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែក សម្រាប់អត្ថបទមួយនេះវិញ ឧកញ៉ាញ៉ូវសន៍សូមនាំអារម្មណ៍ប្រិយមិត្តឲ្យមកស្គាល់នូវវត្តមានរបស់មហាសេដ្ឋី ១០ រូបដែលខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំវិញម្ដង ដែលភាគច្រើនជាមហាសេដ្ឋីចិនតែម្ដង ហើយខាតតិចបំផុតក៏ខ្ទង់ពាន់លានដុល្លារផងដែរ។
មូលហេតុដែលបណ្ដាលឲ្យបុគ្គលដែលនឹងបង្ហាញវត្តមានដូចខាងក្រោម ភាគច្រើនគឺដោយសារការរាតត្បាតពីកូវីដ ១៩ តម្លៃភាគហ៊ុនធ្លាក់ចុះ និងការលក់ប្រចាំខែថយចុះជាដើម។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង ១០ ដែលមានការខាតបង់ធំបំផុតប្រចាំឆ្នាំ ២០២១៖
- Colin Zheng Huang មហាសេដ្ឋីចិន ខាតបង់ ៤០,២ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ២២,៤ ពាន់លានដុល្លារ
- Jack Ma មហាសេដ្ឋីចិន ខាតបង់ ២១,៤ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ៣៧ ពាន់លានដុល្លារ
- Hui Ka Yan មហាសេដ្ឋីចិន ខាតបង់ ១៨ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ
- Zhang Yong មហាសេដ្ឋីសិង្ហបុរី ខាតបង់ ១៥,៩ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ៧,៦ ពាន់លានដុល្លារ
- Tadashi Yanai មហាសេដ្ឋីជប៉ុន ខាតបង់ ១៤ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ៣០,៤ ពាន់លានដុល្លារ
- Lei Jun មហាសេដ្ឋីចិន ខាតបង់ ១៤ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ១៦,៣ ពាន់លានដុល្លារ
- Masayoshi Son មហាសេដ្ឋីជប៉ុន ខាតបង់ ១៣,៦ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ២៥,១ ពាន់លានដុល្លារ
- Daniel Gilbert មហាសេដ្ឋីអាមេរិក ខាតបង់ ១៣,២ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ២៩,៦ ពាន់លានដុល្លារ
- Zhang Bangxin មហាសេដ្ឋីចិន ខាតបង់ ១១,៣ ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ ១,២ ពាន់លានដុល្លារ
- Zhong Huijuan មហាសេដ្ឋីចិន ខាតបង់ 10ç4 ពាន់លានដុល្លារ សល់ទ្រព្យសម្បត្តិ 10 ពាន់លានដុល្លារ
ប្រភព: forbesmiddleeast