វៀតណាមបានក្លាយជាប្រទេសធំជាងគេរបស់អាស៊ាន ដែលបានធ្វើការវិនិយោគផ្ទាល់ទៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគម្រោងសកម្មចំនួន ១៨៨ និងមានដើមទុនចុះបញ្ជីសរុបចំនូន ២,៨៥ ពាន់លានដុល្លារអាមេរិក។

ជាក់ស្តែងក្រុមមន្ត្រីបាននិយាយ នៅក្នុងកិច្ចប្រជុំមួយ រវាងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោកហ៊ុនសែន នៅក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាថា ក្នុងរយ:ពេល ១១ ដំបូងនៃឆ្នាំនេះ វៀតណាមបានធ្វើការវិនិយោគលើគម្រោងថ្មីៗចំនួន ៤ បន្ថែមទៀត នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ៩០ លានដុល្លារអាមេរិក ។

មិនតែប៉ុណ្ណោះ ក្នុងរយ:ពេល ១១ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ៨៤% ពីឆ្នាំមុន ដល់ជាង ៨,៦ ពាន់លានដុល្លារ ។

គួរឲ្យដឹងផងដែរថា ការវិនិយោគដ៏ធំបំផុតរបស់វៀតណាម នៅក្នុងប្រទេសកម្ពុជា គឺជាក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនផ្តល់ជូនសេវាកម្មទូរគមនាគមន៍ បង្កើតបានរយ:ពេល ១៥ ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ៣០០០ ពាន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Viettel Cambodia ៕
ប្រភព: VN Express