មហាសេដ្ឋីអារ៉ាប់លោក Sheikh Mohammed ត្រូវបានតុលាការចក្រភពអង់គ្លេសបង្គាប់ឲ្យធ្វើការបង់ប្រាក់ទៅកាន់អតីតភរិយាប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីអ្នកទាំងពីរសម្រេចចែកផ្លូវគ្នា។


មហាសេដ្ឋីវ័យ ៧២ ឆ្នាំបានសម្រេចចែកផ្លូវគ្នាជាមួយអតីតភរិយាកាលពីឆ្នាំ ២០១៩ ក្រោយរៀបការអស់រយៈពេល ១៦ ឆ្នាំ ស្របពេល Princess Haya ដែលមានវ័យតិចជាងអតីតស្វាមី ២៥ ឆ្នាំ នឹងទទួលទឹកប្រាក់ ៤៦៥ លានដុល្លារ ក៏ដូចជា ៥៤០ លានដុល្លារផ្សេងទៀត សម្រាប់ការចំណាយលើកូនៗរបស់ពួកគេទម្រាំឈានដល់ពេញវ័យ។

បើតាមរបាយការណ៍ដែលទទួលបានពីតុលាការ បានបង្ហាញពីជីវិតដ៏ស៊ីវិល័យរបស់អតីតស្វាមីភរិយាមួយគូនេះ ដោយមានម្ដងពួកគេធ្លាប់ចាយច្រើនជាង ១៥០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់សម្ភារៈតុបតែងផ្ទះ និងចាយជិត ៤ លានដុល្លារគ្រាន់តែទិញផ្លែស្ត្របឺរីក្នុងមួយរដូវក្ដៅ៕
ប្រភព: Sportbible