ក្រុមហ៊ុន Beijing Jianhua Land Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់មហាសេដ្ឋីអចលនទ្រព្យ Pan Shiyi រងការពិន័យជាទឹកប្រាក់ប្រមាណ ១១១ លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។
យោងតាមការប្រកាសកាលពីថ្ងៃទី ១៧ ធ្នូពីការិយាល័យពន្ធដារក្រុងប៉េកាំង បានអះអាងថា ក្រុមហ៊ុន Jianhua Land បានធ្វើសេចក្តីប្រកាសមិនពិតលើការទូទាត់ប្រាក់ពន្ធលើតម្លៃដីក្រុមហ៊ុន SOHO Shangdu និងការទូទាត់ពន្ធលើប្រាក់ចំណូលសាជីវកម្ម។
តាមការចុះផ្សាយពី Epoch Times ក្រុមហ៊ុន Jianhua Land នឹងរងការពិន័យគុណជាពីរដោយសារការខកខានបង់ប្រាក់ពន្ធតាមកាលកំណត់។
ក្រុមហ៊ុន SOHO China ដែលជាម្ចាស់ភាគហ៊ុនធំនៃ Jianhua Land ដែលមានចំណែកដល់ទៅ ៦០% បានចេញមុខសន្យានឹងដោះស្រាយការពិន័យខាងលើឲ្យបានទាន់ពេលវេលា។
បញ្ជាក់ដែរថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនជាបុត្រសម្ព័ន្ធមួយទៀតរបស់ SOHO China គឺ Beijing Souhou Property Management ក៏ទទួលបានការរងពិន័យជាប្រាក់ជាង ១៣,៥ លានដុល្លារដោយសារការរំលោភលើតម្លៃអគ្គិសនីផងដែរ?
ប្រភព: thebl