បើនិយាយពីមហាសេដ្ឋីមានបំផុតលើលោក នោះគ្រប់គ្នាប្រាកដជានឹកឃើញដល់ឈ្មោះរបស់មហាសេដ្ឋីជាច្រើនដូចជា Elon Musk, Jeff Bezos ឬក៏ Bill Gates ជាដើម ដោយសារបុគ្គលទាំងអស់នេះសុទ្ធតែជាម្ចាស់អាជីវកម្មខ្នាតយក្សជាច្រើនវិស័យ។
ចុះបើនិយាយផ្ដោតតែទៅលើវិស័យអចលនទ្រព្យវិញ តើគ្រប់គ្នាដឹងទេថាមហាសេដ្ឋីនៃប្រទេសណា គឺជាអ្នកមានបំផុតលើវិស័យមួយនេះ?
សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញ៉ូវសន៍សូមបង្ហាញនូវឈ្មោះបុគ្គល ៥ រូបដែលជាមហាសេដ្ឋីផ្នែកអចលនទ្រព្យមានបំផុតទាំង ៥ លើលោក ដែលក្នុងនោះ ៤ នាក់ជាជនជាតិអាស៊ី៖
1/ Lee Shau Kee ស្ថាបនិកក្រុមហ៊ុន Sun Hung Kai នៃហុងកុង មានទ្រព្យសម្បត្តិសរុប ៣១,៩ ពាន់លានដុល្លារ

2/ Yang Huiyan និងគ្រួសារ ជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Country Garden Holdings និងជាស្ត្រីមានបំផុតនៅចិន មានទ្រព្យសម្បត្តិ ២៧,៣ ពាន់លានដុល្លារ

3/ Peter Woo ជាប្រធានក្រុមហ៊ុន Wheelock & Co. នៃហុងកុង មានទ្រព្យសម្បត្តិប្រមាណ ១៩,៣ ពាន់លានដុល្លារ

4/ Donald Bren ជាម្ចាស់ក្រុមហ៊ុន Irvine Company នៃសហរដ្ឋអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ១៦,២ ពាន់លានដុល្លារ

5/ Wu Yajun ជាស្ត្រីទី ២ នៃបញ្ជីឈ្មោះមហាសេដ្ឋីទាំង ៥ រូបនេះ និងដើរតួជាប្រធានក្រុមហ៊ុន Longfor Porperties បច្ចុប្បន្នស្ត្រីជនជាតិចិនរូបនេះមានទ្រព្យសម្បត្តិប្រមាណ ១៥,៤ ពាន់លានដុល្លារ។

បញ្ជាក់ដែរថា តួលេខនៃទ្រព្យសម្បត្តិទាំងអស់នេះគឺគិតត្រឹមថ្ងៃទី ១០ វិច្ឆិកា ២០២១ ដូច្នេះវាអាចនឹងមានការប្រែប្រួលបន្តិចបន្តួច ដោយសារការឡើងចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗ៕
ប្រភព: forbesmiddleeast