កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ព័ត៌មានដែលទាក់ទងនឹងមហាសេដ្ឋីមានបំផុតទី ២ Jeff Bezos គឺហាក់មិនសូវមានដំណឹងប៉ុន្មានឡើយ ហើយទើបនឹងថ្មីៗនេះប៉ុណ្ណោះដែលលោកត្រូវបានគេប្រទះឃើញកំពុងសម្រាកលំហែកាយនៅលើកោះ St Barts ជាមួយគូស្នេហ៍របស់ខ្លួន។

ចេញមុខមកសារនេះ ស្ថាបនិក Amazon បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលចំហមាត់ធ្លុង ជាមួយនឹងរាងកាយសម្បទាមិនស៊ីគ្នានឹងវ័យក្បែរ ៦០ របស់មហាសេដ្ឋីអាមេរិករូបនេះ។

ដោយសារដំណើរកម្សាន្តបែបកោះ មហាសេដ្ឋីមានទ្រព្យល្បាក់ ២០០ ពាន់លានដុល្លារ បានស្លៀកខោខ្លីពណ៌ផ្កាឈូក ដោយដោះអាវបង្ហាញសាច់ដុំកង់ៗរបស់លោក ដែលខុសគ្នាដាច់កាលពីប៉ុន្មានខែមុន។

បញ្ជាក់ដែរថា Bezos បានប្រកាសលាលែងពីតំណែងជា CEO ប្រចាំក្រុមហ៊ុន Amazon កាលពីខែកក្កដា រួមជាមួយ Obama Foundation និង Baby2Baby ផងដែរ ក្រោមហេតុផលចង់ផ្ដោតអារម្មណ៍លើក្រុមហ៊ុនផលិតយានអវកាស Blue Origin វិញ៕
ប្រភព: dailymail