អតីតប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចំណាត់ថ្នាក់ពីបញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំ ២០២១ នេះដល់ទៅជិត ៣០០ លេខ។
បើតាមការចុះផ្សាយពី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Trump បានធ្លាក់ចុះដល់ទៅជាង ១ ពាន់លានដុល្លារគិតតាំងពីឆ្នាំ ២០១៧ មកទល់ពេលនេះ ពោលធ្លាក់ពី ៣,៥ ពាន់លានដុល្លារមកសល់ត្រឹម ២,៤ ពាន់លានដុល្លារប៉ុណ្ណោះ។
ចំណាត់ថ្នាក់វិញមានការធ្លាក់ពោលនៅឆ្នាំ ២០២០ ឈរនៅលេខរៀងទី ១ ០០១ ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីរាប់ពាន់នាក់លើពិភពលោក តែនៅឆ្នាំ ២០២១ នេះធ្លាក់មកឈរនៅលេខរៀងទី ១ ២៩៩ វិញម្ដង។
ព័ត៌មានអំពីការធ្លាក់ចុះនៃទ្រព្យសម្បត្តិ ១/៣ របស់អតីតប្រធានាធិបតីរូបនេះក៏ត្រូវបានបង្ហោះនៅលើ Facebook ផងដែរ និងមានការចែករំលែកដល់ទៅជិត ២ សែនដង ដែលជាការចែករំលែកច្រើនបំផុតប្រចាំឆ្នាំ ២០២១ លើគេហទំព៍រ Facebook៕
ប្រភព: YahooSport