ក្នុងឆ្នាំ ២០២១ មហាសេដ្ឋីឥណ្ឌាមានទ្រព្យលើ ១ ពាន់លានដុល្លារ កើនឡើងរហូតដល់ ១២៦ នាក់

អន្តរជាតិ

ចំនួនមហាសេដ្ឋីរបស់ឥណ្ឌា ដែលមានទ្រព្យសម្បត្តិលើសពី ១ ពាន់លានដុល្លារ បានកើនឡើងដល់់ចំនួន ១២៦ នាក់ នៅឆ្នាំនេះ ពីចំនួន ១០២ នៅក្នុងឆ្នាំ ២០២០ បើទោះពីជាជំងឺរាតត្បាតកូវីដ ១៩ បានវាយប្រហារ និងបង្កើនភាពអត់ការងារធ្វើ នៅក្នុងប្រទេសនេះក៏ដោយ ។ យ៉ាងណានេះតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ចេញផ្សាយចុងក្រោយ នៅឆ្នាំ ២០២១ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ប្រទេសឥណ្ឌា ត្រូវបានរាយការណ៍ថា មានចំនួនមហាសេដ្ឋីខ្ពស់បំផុតទី ៣ នៅទូទាំងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៩៦ ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងជិត ២ ដង បើធៀបនឹងទៅនឹងឆ្នាំមុន នៅពេលដែលវាបានធ្លាក់ចុះ ២៣% ក្នុងចំនួន ៣១៣ ពាន់លានដុល្លារ ។

យ៉ាងណា ប្រធានក្រុមហ៊ុន Reliance Industries លោក Mukesh Ambani នៅតែបន្តឈរនៅលើកំពូងតារាង នាមជាមហាសេដ្ឋីឥណ្ឌាមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុប ប្រហែល ១០៤,៧ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ២១,៤% ចាប់តាំងពីចុងឆ្នាំ ២០២០ ។

គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីទាំង ១២៦ នាក់នេះ មានចំនួន ៧២៨ ពាន់លានដុល្លារ កើនឡើងពីប្រមាណ ៤៨៣ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០២០ ។

បន្ថែមពីនេះ អ្នកនាង Falguni Nayar ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nykaa គឺជាអ្នកចុងក្រោយគេ ដែលបានក្លាយជាមហាសេដ្ឋីមហាសេដ្ឋីឥណ្ឌាក្នុងឆ្នាំនេះ បន្ទាប់ពីនាងបានបោះផ្សាយលក់ហ៊ុនជាសាធារណ: (IPO) នាពេលថ្មីៗនេះ ចំពោះវេទិការពាណិជ្ជកម្មអេឡិចត្រូនិក ដែលផ្តោតលើម៉ូដ (fashion) ។

ហើយឥឡូវនេះនាងបានក្លាយជាអ្នកមានបំផុតលំដាប់ទី ២៣ នៅក្នុងប្រទេស ដែលមានទ្រព្យសម្បត្តិសរុបប្រហែល ៧ ពាន់លានដុល្លារ៕

ប្រភព: Forbes , Planeandnew