យោងតាមប្រធានអង្គការពាណិជ្ជកម្មក្រៅស្រុក របស់ជប៉ុន (Jetro) លោក Atsushi Taketani បាននិយាយថា ចំនួនភោជនីយដ្ឋានជប៉ុន ត្រូវបានរំពឹងថានឹងបន្តកើនឡើង នៅក្នុងប្រទេសថៃ បើទោះពីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ជាបន្តបន្ទាប់ក៏ដោយ ។
ប្រធានអង្គការខាងលើបាននិយាយទៀតថា ភោជនីយដ្ឋានទាំងនោះ នឹងមានការផ្តល់ជូនទាំងអាហារពិសេស និងអាហារប្រចាំថ្ងៃ តាមបែបជប៉ុន ។
តែទោះជាយ៉ាងនេះក្តីនេះ ដោយយោងតាមការស្ទង់មតិទីផ្សារចុងក្រោយ ពី Jetro ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៨ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា បានបង្ហាញថា ភោជនីយដ្ឋានជប៉ុនថ្មីៗ សរុបចំនួន ២៧៦ បានបើកនៅឆ្នាំ ២០២១ ដែលធ្លាក់ចុះពីចំនួន ៤៥៧ នៅក្នុងឆ្នាំ ២០២០ ។
មិនតែប៉ុណ្ណោះ ផ្នែកតាមការស្ទង់មតិ ប្រភេទនៃភោជនីយដ្ឋាន នៅក្នុងទីក្រុងបាងកក ដែលបានធ្លាក់ចុះ ក្នុងឆ្នាំនេះ រួមមាន sushi, shabu/suki, izakaya, yakiniku/BBQ, teppanyaki និង soba/udon ។
យ៉ាងណា ភោជនីយដ្ឋានជប៉ុនគ្រប់ប្រភេទ លើកលែងតែ Yakiniku និង Teppanyaki ដែលនៅតែបន្តបើក នៅក្នុងតំបន់ទីជនបទ ។
សូមបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមានភោជនីយដ្ឋានជប៉ុន គឺបានបើកនៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសថៃ ខណ:នៅឆ្នាំ ២០២១ នេះ ខេត្ត Nonthaburi បានក្លាយជាទីផ្សារភោជនីយដ្ឋានជប៉ុនធំបំផុតទី ២ បន្ទាប់ពីទីក្រុងបាងកក និងបន្ទាប់មក គឺខេត្ត Chon Buri , Chiag Mai និង Samut Prakan ៕
ប្រភព: Bangkok Post