បណ្ដាញទំនាក់ទំនង Telegram គឺតែងទទួលបានការពេញនិយម និងគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើនលាននាក់ រាប់បញ្ចូលទាំងប្រជាជនកម្ពុជាផ្ទាល់ ដោយសារវាមានលក្ខណៈសាមញ្ញស្រួលប្រើប្រាស់។

ដោយសារមានអ្នកប្រើប្រាស់ច្រើនរាប់លាននាក់បែបនេះ ទើបស្ថាបនិក Pavel Durov បានហក់ឡើងមកកាន់កំពូលតារាងមហាសេដ្ឋីរុស្ស៊ីកើនទ្រព្យច្រើនបំផុតប្រចាំឆ្នាំ ២០២១ គិតត្រឹមខែធ្នូ ដោយរកបានដល់ទៅ ១៣,៨១ ពាន់លានដុល្លារនៅឆ្នាំនេះ។
បើយោងតាមការអះអាងពី Forbes បានឲ្យដឹងថា Telegram ទើបនឹងដាក់លក់មូលបត្រជាលើកដំបូងនៅឆ្នាំ ២០២១ និងរកបានដល់ទៅ ១ ពាន់លានដុល្លារ។ បើគិតត្រឹមថ្ងៃទី ២០ ធ្នូ ទ្រព្យសម្បត្តិសរុបរបស់បុរសវ័យ ៣៧ ឆ្នាំគឺមានរហូតដល់ ១៧,២៤ ពាន់លានដុល្លារ។

ប្រភពដដែលបន្ថែមថា មហាសេដ្ឋីរុស្ស៊ីទាំងអស់បង្កើនទ្រព្យសម្បត្តិរបស់ពួកគេសរុប ៧៤,៥១ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១ ខណៈក្នុងនោះការកើនឡើងគឺកើតមកពីមហាសេដ្ឋី ៧០ នាក់ក្នុងចំណោមមហាសេដ្ឋី ១០៤ នាក់៕
ប្រភព: sputniknews