ទោះជាប់បំណុលវ័នក តែ Evergrande ប្តេជ្ញាបន្តគម្រោងសាងសង់របស់ខ្លួន ឲ្យបានចំនួន ៩១,៧% ឡើងវិញ

អន្តរជាតិ

ក្រុមហ៊ុន China Evergrande Group បាននិយាយថានៅថ្ងៃព្រហស្បតិ៍ នៅក្នុងគណនី WeChat ថា ៩១,៧% នៃគម្រោងរបស់ខ្លួន បានបន្តការសាងសង់ឡើងវិញហើយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយ:ពេលបីខែកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងប្រធានក្រុមហ៊ុន លោក Hui Ka Yan បានប្តេជ្ញា នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា នឹងផ្តល់ជូនអចលនទ្រព្យចំនួន ៣៩ ០០០ ខ្នងដល់អតិថិជន នៅក្នុងខែធ្នូនេះ បើធៀបនឹងចំនួនតិចជាង ​១០ ០០០ ខ្នង ក្នុងរយ:ពេល ៣ ខែមុន ។

មិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយនេះ ក៏បានហក់ឡើងខ្ពស់ដល់ ៨% ផងដែរ កាលពីថ្ងៃអង្គារ៍ បន្ទាប់ពីពួកគេបានអះអាងថានឹងពន្លឿនការងារសាងសង់ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។

សូមបញ្ជាក់ផងដែរថា Evergrande បានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកបំផុតមួយ ដោយសារតែជាប់បំផុតដ៏ច្រើនបំផុតរហូតដល់ទៅ ៣០០ ពាន់លានដុល្លារអាមេរិក ហើយពួកគេក៏បានក្លាយជាក្រុមហ៊ុន ដែលជាប់បំណុលច្រើនបំផុតនៅក្នុងប្រទេសចិនផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន បាននឹងកំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើការប្រមែប្រមូល សាច់ប្រាក់ តាមរយ:ការលក់ទ្រព្យសកម្ម និងភាគហ៊ុនរបស់ខ្លួន ដើម្បីដោះស្រាយបំណុល ៕

ប្រភព: Money.US