មហាសេដ្ឋី​ Elon Musk ប្រាប់​តម្រុយ​ ​ប៉ុន្មាន​ឆ្នាំ​ទៀត មនុស្ស​នឹង​អាច​ទៅ​រស់នៅ​លើ​ភព​ព្រះអង្គារ​បាន

អន្តរជាតិ

មកដល់ពេលនេះ​មាន​មហាសេដ្ឋី​ជាច្រើន​នាក់​រួច​មកហើយ បាន​សម្រេច​ការ​ហោះហើរ​ទៅ​កាន់​លំហអាកាស ស្របពេល​គម្រោងការបញ្ជូន​មនុស្ស​ទៅ​រស់នៅ​ភព​ព្រះអង្គារ​របស់​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​បញ្ចេញ​ពន្លឺ​ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក​មហាសេដ្ឋី​មាន​បំផុត​លើ​ពិភពលោក Elon Musk ក៏​បាន​ចេញ​មុខ​បង្ហើប​ដែរ​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ ៥ ឆ្នាំ​ទៀត ពោល​នៅឆ្នាំ ២០២៦ មនុស្ស​លោក​អាច​នឹង​ទៅ​រស់នៅ​ភព​ព្រះអង្គារ​ជាមិនខាន​។ នេះ​បើតាម​សម្ដី​របស់​នាយក​ប្រតិបត្តិ Tesla បាន​ប្រាប់ CNBC កាលពី​ដើមឆ្នាំ។

អំឡុង​សប្ដាហ៍​នេះដែរ ​មហាសេដ្ឋី​លោក Elon Musk ក៏​​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ Lex Fridman Podcast ដោយ​បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​អាច​នឹង​សម្រេច​ផែនការ​ខាងលើ​ក្នុង​រយៈពេល ៥ ឆ្នាំ​តិចតួច ឬ​យូរ​បំផុត​គឺ ១០ ឆ្នាំ។

មហាសេដ្ឋី​អាមេរិកាំង​បាន​ប្រាប់​ទៅ​កាន់ Fridman ថា យានអវកាស​របស់ SpaceX គឺ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ទំនើប​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក ខណៈ​តម្លៃ​សាងសង់​អាច​នឹង​ឈាន​ដល់​ខ្ទង់​ទ្រីលាន​ដុល្លារ​ផង តែ​បច្ចុប្បន្ន​លោក​កំពុង​សិក្សា​ពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​សំបើម​នេះ៕

ប្រភព: newshub