ជំងឺកូវីដ ១៩ បម្លែងថ្មីមានឈ្មោះថា Omicron Variant កំពុងបង្កចលាចលជាខ្លាំងនៅតំបន់អឺរ៉ុប ដ្បិតការឆ្លងជំងឺមួយនេះគឺមានសភាពលឿនជាងកូវីដប្រភេទ Delta និងធ្ងន់ធ្ងរជាង។

បើទោះជានៅបណ្ដាប្រទេសមួយចំនួនកំពុងប្រកាសបិទការជួបជុំ ដើម្បីទប់ស្កាត់ការឆ្លងក្ដី តែក្រឡេកទៅមើលកាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះកញ្ញា Dua Lipa បង្ហាញមុខនៅកម្មវិធីជប់លៀងលំដាប់មហាសេដ្ឋីដែលធ្វើឡើងនៅលើនាវាផ្ទាល់ខ្លួនតម្លៃ ១៥០ លានដុល្លារ។
បើតាមការឲ្យដឹងពី Page Six បានបញ្ជាក់ទៀតថា ក្រៅពី Dua Lipa នៅមានវត្តមានតារាល្បីៗដូចជា Leonardo DiCaprio, Kygo, Mike Tyson, Cuba Gooding Jr., Lil Baby, និង Kygo ខណៈកម្មវិធីមួយនេះរៀបចំឡើងដោយ UNICEF។

លើសពីនេះ ម្ចាស់បទ Don’t Start Now ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយទៀតនៅលើកោះ St. Barts ដែលជាកម្មវិធីជប់លៀងមហាសេដ្ឋីដូចគ្នានៅ UNICEF Italia x LuisaViaRoma ដែលប្រារព្ធឡើងនៅរមណីយដ្ឋាន Eden Rock ស្របពេលប្រភពជិតស្និទ្ធបង្ហើបថា តម្លៃកក់តុគឺ ២៥ ម៉ឺនដុល្លារ៕
ប្រភព: geo