Honda ប្រកាស​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ទីក្រុង​វូហាន

អន្តរជាតិ

យោងតាម​ការ​ប្រកាស​ពី​ក្រុមហ៊ុន Honda Motor Co បានប្រកាស​ពីការ​​សម្រេច​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន Dongfeng Motor លើ​ការ​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅ​ទីក្រុង​វូហាន ដោយ​ផលិត​តែ​រថយន្ត​អគ្គិសនី EV តែ​ប៉ុណ្ណោះ​ចាប់ពី​ឆ្នាំ ២០២៤ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ Honda ​អះអាង​​ថា រោងចក្រ​មួយ​នោះ​នឹង​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​ផលិត​យានយន្ត​ប្រមាណ ១២០ ០០០ ​គ្រឿង​ជា​រៀងរាល់ឆ្នាំ។

Honda គឺជា​ក្រុមហ៊ុន​ផលិត​យានយន្ត​ធំ​បំផុត​ទី ២ ប្រចាំ​ប្រទេស​ជប៉ុន មាន​គម្រោង​ចង់​ដាក់​លក់​រថយន្ត​អគ្គិសនី EV ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ ដោយ​បាន​ដាក់​ឈ្មោះ​ថា ប្រភេទ e:N Series និង​មាន​បំណង​ចង់​បញ្ចេញ​ម្ដង ១០ ម៉ូដែល​ជាមួយ​ដៃគូ Dongfeng និង GAC។

ដោយឡែក e:N Series នៅ​មិនទាន់​ដាក់​បង្ហាញ​នៅ​តាម​ហាងលក់​នានា​នៅឡើយ ដោយ​ Honda សន្យា​ថា នឹង​ដាក់​បង្ហាញ​ឲ្យ​នៅ​គ្រប់​សាខា​ជាង ១ ២០០ កន្លែង​របស់​ពួកគេ​ទូទាំង​ពិភពលោក តែ​ពួកគេ​ក៏​បង្ហើប​ដែរ​ថា ចំពោះ​យានយន្ត​ប្រើ​ឥន្ធនៈ​គឺ​នៅ​តែ​បន្ត​ផលិត​ដល់​ឆ្នាំ ២០៣០៕

ប្រភព: reuters