ចិន​ប្រកាស​ដាក់​ជួល​ផ្ទះ​ជាង​ ៦ លាន​ខ្នង​ដាក់​​តម្លៃ​ជួល​ធូរៗ ​នៅ​តាមទីក្រុង​តូច​ធំ

អន្តរជាតិ

អាជ្ញាធរ​ចិន​បាន​ប្រកាស​ថា នឹង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដែល​មាន​តម្លៃ​ជួល​ទាប ៦,៥ លាន​ខ្នង​សម្រាប់​ទីក្រុង​ធំៗ​រហូត​ដល់ ៤០ ទីក្រុង​ក្នុង​ចន្លោះ​ឆ្នាំ ២០២១-២៥ ស្របពេល​កំណើន​តម្រូវការ​ផ្ទះ​កំពុង​ចាំបាច់​ខ្លាំង ខណៈ​ការ​កើនឡើង​នៃ​ប្រជាជន​ក៏​ច្រើន​ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​លិខិត​ផ្លូវការ​ពី​ខាង​ក្រសួង​លំនៅឋាន និង​អភិវឌ្ឍន៍​ទីក្រុង-ជនបទ លោក Pan Wei បាន​ប្រាប់​ត្រួសៗ​ថា ការ​សម្រេចចិត្ត​ពី​រដ្ឋាភិបាល​មួយ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ​វ័យ​ក្មេងៗ​ដល់​ទៅ ១៣ លាន​នាក់​ដែល​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​លំនៅឋាន។

មួយរយៈកាល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ចិន​ហាក់​ស្វះស្វែង​ខ្លាំង​ក្នុង​ការ​ជួយ​សម្រួល​ដល់​បញ្ហា​ប្រជាពលរដ្ឋ ជាពិសេស​គឺ​បញ្ហា​លំនៅឋាន​តែម្ដង មិន​ថា​ទាំងនៅ​ទីក្រុង​តូច​ធំ​ឡើយ ក្រោម​ផែនការ​ដឹកនាំ​ “រស់នៅ​ក្រោម​ភាព​រុងរឿង​តែមួយ”​ របស់​ប្រធានាធិបតី Xi Jinping។

ដោយឡែក បើ​តាម​ការ​គណនា​ពី​គេហទំព័រ Reuters បាន​ទម្លាយ​ឲ្យ​ដឹងថា ក្នុង​ចំណោម​ផ្ទះ ៦,៥ លាន​ខ្នង មាន ១,៨៧ លាន​ខ្នង​នឹង​ដាក់​ឲ្យ​ជួល​នៅ​ទីក្រុង​លំដាប់​លេខ​មួយ​ដូចជា ទីក្រុង​ប៉េកាំង និង​សៀងហៃ​ជាដើម​នៅ​ចន្លោះ​ឆ្នាំ ២០២១-២០២៥៕

ប្រភព: Kelo