រថយន្តសេរីទំនើប Lexus LX 600 ឆ្នាំ ២០២២ របស់ក្រុមហ៊ុនមេ Toyota បានបង្ហាញវត្តមាននៅថ្ងៃទី ១៣ តុលា ២០២១ និងបានធ្វើឲ្យមហាជនដែលចូលចិត្តរថយន្តប្រភេទប្រណីតបែប SUV តាមដានមិនដាច់ពីតម្លៃ និងលក្ខណៈពិសេសៗរបស់រថយន្តម៉ូដែលចុងក្រោយនេះ។

ដោយឡែក មិនសូវប្លែកពីរាល់ដង Lexus តែងតែបញ្ចេញរថយន្តច្រើនប្រភេទ ដើម្បីសម្រួលដល់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់លទ្ធភាព ជាក់ស្ដែងសម្រាប់ LX600 ឆ្នាំ ២០២២ នេះវិញ ក្រុមហ៊ុនបានបញ្ចេញនូវរថយន្តដល់ទៅ ៥ ប្រភេទផ្សេងគ្នា និងបានទម្លាក់នូវតម្លៃផងដែរ ដែលក្នុងនោះមានដូចជា៖
- ប្រភេទធម្មតា 2022 LX600 ដើរដោយកម្លាំងម៉ាស៊ីន 409 HP TWIN TURBO V6 តម្លៃ ៨៦ ៩០០ ដុល្លារ
- ប្រភេទ 2022 LX600 Premium តម្លៃ ៩៥ ០០០ ដុល្លារ
- ប្រភេទ 2022 LX600 F Sport Handling ដែលមានតួខាងមុខ និងខាងក្រោយប្លែកពីគេ តម្លៃ ១០១ ០០០ ដុល្លារ
- ប្រភេទ 2022 LX600 Luxury តម្លៃ ១០៣ ០០០ ដុល្លារ
- ប្រភេទ 2022 LX600 Ultra Luxury តម្លៃ ១២៦ ០០០ ដុល្លារ
ក្នុងចំណោមរថយន្តទាំង ៥ ប្រភេទខាងលើ LX600 ធម្មតាមានកៅអី ២ ជួរ ឬ ៥ កៅអី ស្របពេល ៤ ម៉ូដែលផ្សេងទៀតមាន ៣ ជួរ ឬ ៧ កៅអី ខណៈប្រភេទ Executive ឬ Ultra Luxury គឺមាន ៤ កៅអីប៉ុណ្ណោះ។



ក្រឡេកមកមើលតម្លៃពន្ធនាំចូលរបស់រថយន្តប្រភេទនេះមកកាន់ប្រទេសកម្ពុជាវិញ គឺឃើញថាមានតម្លៃថ្លៃគួរសម ពោលសម្រាប់រថយន្ត LX600ដែលមាន ៥-៧ កៅអីគឺមានតម្លៃ ១៣២ ៧៨៣ ដុល្លារ ស្របពេលប្រភេទ LX600 Ultra Luxury គឺ ១៧៥ ៧៤៣ ដុល្លារ។


ដូច្នេះ មហាជនដែលមានបំណងចង់ទិញរថយន្តប្រភេទនេះ អាចគិតគូរពិចារណាត្រួសៗបាន ផ្អែកលើតម្លៃដែលបានដាក់ពីខាងលើ ហើយបើសិនជាចង់ដឹងកាន់តែច្បាស់ពីតម្លៃពន្ធរបស់រថយន្តប្រភេទ Lexus ពីឆ្នាំ ២០១៦ ដល់ ២០២២ អាចពិនិត្យតារាងពន្ធគយដូចតទៅ៖

ប្រភព: អន្តរជាតិ