ដូចធ្លាប់បានដឹងរួចមកហើយថា ហាងសម្លៀកបំពាក់ដ៏ពេញនិយមនៅជប៉ុន ក៏ដូចជាជុំវិញសកលលោកគឺ Uniqlo គឺជាអាជីវកម្មរបស់លោក Tadashi Yanai ដែលជាអ្នកមានដាច់គេទី ២ នៅជប៉ុន។
មិនត្រឹមតែជា Brand សម្លៀកបំពាក់ធំប្រចាំប្រទេសឡើយ តែ Uniqlo ថែមទាំងជាប់ជា Brand ល្បីទូទាំងពិភពលោក ដែលមានសាខាជាច្រើនកន្លែង ពោលគិតត្រឹមចុងខែវិច្ឆិកា ២០២១ Uniqlo មានសាខា ២ ៣៥៨ កន្លែងរាប់ទាំងនៅជប៉ុន និងអន្តរជាតិ។
ផ្អែកតាមការចុះផ្សាយពី Thevou ហាងរបស់មហាសេដ្ឋីជប៉ុនមួយនេះបានជាប់ចូលក្នុងបញ្ជីហាងសម្លៀកបំពាក់ធំបំផុតលើលោកទាំង ១០ ដោយផ្អែកលើមូលធនទីផ្សារប្រចាំឆ្នាំ ២០២១ និងភាពល្បីល្បាញរបស់ម៉ាកយីហោមួយនេះ។
ហាង Brand សម្លៀកបំពាក់ធំៗទាំង ១០ លើលោកទាំងនោះមានដូចជា៖
- ហាង NIKE មានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិក មូលធនទីផ្សារឆ្នាំ ២០២១ គឺ ៣០,៥ ពាន់លានដុល្លារ
- ហាង GUCCI មានទីស្នាក់ការកណ្ដាលនៅប្រទេសអ៊ីតាលី មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១៥,៦ ពាន់លានដុល្លារ
- ហាង Louis Vuitton មានទីស្នាក់ការកណ្ដាលនៅប្រទេសបារាំង មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១៤,៨ ពាន់លានដុល្លារ
- ហាង Adidas មានទីស្នាក់ការកណ្ដាលនៅប្រទេសអាល្លឺម៉ង់ មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១៤,៣ ពាន់លានដុល្លារ
- ហាង Chanel មានទីស្នាក់ការកណ្ដាលនៅប្រទេសបារាំង មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១៣,២ ពាន់លានដុល្លារ
- ហាង ZARA មានទីស្នាក់ការកណ្ដាលនៅប្រទេសអេស្ប៉ាញ មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១៣,១ ពាន់លានដុល្លារ
- ហាង UNIQLO មានទីស្នាក់ការកណ្ដាលនៅប្រទេសជប៉ុន មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១៣,១ ពាន់លានដុល្លារ
- ហាង H&M មានទីស្នាក់ការកណ្ដាលនៅប្រទេសស៊ុយអែត មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១២,៤ ពាន់លានដុល្លារ
- ហាង Cartier មានទីស្នាក់ការកណ្ដាលនៅប្រទេសបារាំង មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១២ ពាន់លានដុល្លារ
- ហាង Hermes មានទីស្នាក់ការកណ្ដាលនៅប្រទេសបារាំង មូលធនទីផ្សារឆ្នាំ ២០២១ គឺ ១១,៦ ពាន់លានដុល្លារ៕
ប្រភព: thevou