កន្លងមក ឧកញ៉ាញូវសន៍តែងតែផ្សព្វផ្សាយពីមហាសេដ្ឋីមានៗបំផុតនៅលើលោក ហើយលើកនេះសូមបង្វែរអារម្មណ៍មិត្តអ្នកអានមកស្គាល់ពីមហាសេដ្ឋីចិត្តបុណ្យលើលោកវិញម្ដង។
ជាធម្មតា ការធ្វើសប្បុរសធម៌សម្រាប់ជួយដល់សកម្មភាពសង្គមគឺជាអំពើមួយដែលមនុស្សគ្រប់គ្នាគួរចូលរួមទាំងអស់គ្នា មិនថាតិចតួច ឬច្រើនឡើយ។ ជាក់ស្ដែង មហាសេដ្ឋីដូចជា Bill Gates និង Warren Buffet តែងតែលេចមុខសម្រាប់កម្មវិធីសប្បុរសធម៌មិនសូវលោះពេលឡើយ។
តើប្រិយមិត្តធ្លាប់ឆ្ងល់ទេថា តើមហាសេដ្ឋីរូបណាដែលធ្លាប់បរិច្ចាគថវិកាជួយដល់សង្គមច្រើនជាងគេ? ចម្លើយសម្រាប់សំណួរមួយនេះ នឹងមាននៅទីនេះ៖
10/ Mark Zuckerberg និងភរិយា មានទ្រព្យសម្បត្តិសរុប ១៥៥,៩១ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ៤,១៥ ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវវិទ្យាសាស្ត្រ ប្រព័ន្ធអប់រំ និងច្បាប់យុត្តិធម៌ព្រហ្មទណ្ឌ
9/ Phil Knight និងគ្រួសារ មានទ្រព្យសម្បត្តិសរុប ៧៥,៧៤ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ៤,២៨ ពាន់លានដុល្លារ ទៅលើវិស័យអប់រំ
8/ Jim & Marilyn Simons មានទ្រព្យសម្បត្តិសរុប ៣៣,៧៣ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ៤,៥៦ ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវ STEM
7/ Gordon & Betty Moore មានទ្រព្យសម្បត្តិសរុប ១៥,៣៤ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ៧,៦០ ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវវិទ្យាសាស្ត្រ បរិស្ថាន ការថែទាំអ្នកជំងឺ តំបន់ឆ្នេរសមុទ្រ
6/ Charles “Chuck” Feeney មានទ្រព្យសម្បត្តិសរុប ២,៧៦ លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ១១,០៦ ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវវិទ្យាសាស្ត្រ សិទ្ធមនុស្ស
5/ MacKenzie Scott មានទ្រព្យសម្បត្តិសរុប ៧៣,៩៥ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ១២ ពាន់លានដុល្លារ ទៅលើសកម្មភាពរើសអើងជាតិសាសន៍ យេនឌ័រ និងវិសមភាពសេដ្ឋកិច្ច
4/ Michael Bloomberg មានទ្រព្យសម្បត្តិសរុប ៩៦,៧៥ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ១៧,៥៥ ពាន់លានដុល្លារ ទៅលើវិស័យសុខាភិបាល និងបម្រែបម្រួលអាកាសធាតុ
3/ George Soros មានទ្រព្យសម្បត្តិសរុប ១១,៨៩ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ២៥,០២ ពាន់លានដុល្លារ ទៅលើលទ្ធិប្រជាធិបតេយ្យ ការអប់រំ ការប្រឆាំងការរើសអើង ការថែទាំសុខភាព
2/ Bill Gates & Melinda French Gates
មានទ្រព្យសម្បត្តិសរុប ១៤០ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ៤៦,១៧ ពាន់លានដុល្លារ ទៅលើវិស័យសុខាភិបាល ការកាត់បន្ថយភាពក្រីក្រ
1/ Warren Buffet មានទ្រព្យសម្បត្តិសរុប ១១៦ ពាន់លានដុល្លារ ធ្លាប់បរិច្ចាគប្រាក់សរុប ៦៣,៧២ ពាន់លានដុល្លារ ទៅលើវិស័យសុខាភិបាល ការកាត់បន្ថយភាពក្រីក្រ៕
ប្រភព: Yahoo