ក្នុងនាមជាម្ចាស់ជំនួយធំបំផុតរបស់អង្គការសុខភាពពិភពលោក World Health Organization ហៅកាត់ WHO សហរដ្ឋអាមេរិកបានប្រឆាំងមិនព្រមអនុញ្ញាតឲ្យ WHO ក្លាយជាអង្គការមានឯករាជភាពជាងបច្ចុប្បន្នឡើយ ដោយមានម្ចាស់ជំនួយ ៤ ផ្សេងទៀតគាំទ្រ។ នេះបើតាមការរាយការណ៍ពី APA។
ដោយឡែក សំណើដែលធ្វើឡើងដោយក្រុមការងាររបស់ WHO លើការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព នឹងបង្កើនការរួមចំណែកប្រចាំឆ្នាំរបស់រដ្ឋសមាជិកនីមួយៗ នេះបើយោងតាមឯកសាររបស់ WHO ដែលបានចេញផ្សាយតាមអ៊ីនធឺណិត និងចុះថ្ងៃទី ៤ ខែមករា។
តែផែនការមួយនេះត្រូវបានជំទាស់ដោយរដ្ឋាភិបាលអាមេរិក ដោយសារពួកគេយល់ឃើញថា WHO មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខជាមួយបញ្ហានាថ្ងៃអនាគត រាប់បញ្ចូលទាំងប្រទេសចិនផងដែរ។ នេះបើតាមអាជ្ញាធរអាមេរិកបានប្រាប់ទៅកាន់ Reuters។
ដោយឡែក សមាជិក ៤ ទៀតដែលជាសមាជិកនៅតំបន់អឺរ៉ុប បានបដិសេធមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនមានសិទ្ធក្នុងការនិយាយអ្វីទៅកាន់បណ្ដាញទំនាក់ទំនងណាឡើយ។
បញ្ជាក់ដែរថា សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ WHO ពោលកាលពីឆ្នាំ ២០១៩ ប្រទេសមហាអំណាចមួយនេះបានឧបត្ថម្ភប្រាក់ដល់អង្គការខាងលើដល់ទៅ ៨៥៣ លានដុល្លារ ខណៈចក្រភពអង់គ្លេសដែលឈរនៅលេខ ២ បរិច្ចាគតិចជាងជិតពាក់កណ្ដាលពោល ៤៦៤ លានដុល្លារ៕
ប្រភព: APA