ក្រុមហ៊ុន​ផលិត​យានយន្ត​ធំ​បំផុត​នៅ​អាមេរិក GM ប្រកាស​បោះ​លុយ​​ច្រើនជាង ៦,៥ ពាន់​លាន​ដុល្លារ​លើ​គម្រោង​ថ្មី

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ General Motors និង​ដៃគូ​សហការ LG Energy Solution បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​ច្រើនជាង ៦,៥ ពាន់​លាន​ដុល្លារ​នៅ​សប្ដាហ៍​ក្រោយ​នៅ​រដ្ឋ Michigan។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ត្រួសៗ​ពី​ឯកសារ​ពាក់ព័ន្ធ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ​ Michigan Strategic Fund បាន​ទម្លាយ​ថា នៅ​ថ្ងៃអង្គារ​ខាងមុខ នឹង​មាន​ការ​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ GM និង​ដៃគូ​សហការ​នានា ក្នុង​គម្រោង​ការ​វិនិយោគ​តម្លៃ ៦,៥ ពាន់​លាន​ដុល្លារ ក៏​ដូចជា​ផ្ដល់ឱកាស​ការងារ​ជាង ៤ ម៉ឺន​កន្លែង​នៅ​ទីក្រុង Lansing និង Orion Township។

សូមបញ្ជាក់​ដែរ​ថា កាលពី​ខែ​ធ្នូ​កន្លង​ទៅ សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា GM បាន​បង្ហើប​ពី​គម្រោង​សាងសង់​រោងចក្រ​ផលិត​អាគុយ​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ​ជាមួយ​ដៃគូ​សហការ​ LG Energy Solution ដែល​មាន​ទីតាំង​នៅ​ក្បែរ​ទីក្រុង​ Lansing។

ប្រភព​ដដែល​បន្ថែម​ថា GM ក៏​បាន​ពិចារណា​ពី​ការ​ចំណាយ​ថវិកា​ខ្ទង់ ២ ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ទៅ​លើ​គម្រោង​វិនិយោគ​នៅ​ទីក្រុង Orion Township ដើម្បី​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី៕

ប្រភព: Kelo

Tagged