មេក្រុមហ៊ុន Binance លោក Changpheng Zhao បានក្លាយជាបុគ្គលមានបំផុតមួយរូបលើលោកជាមួយទ្រព្យសម្បត្តិខ្ទង់ ៩០ ពាន់លានដុល្លារ។
តែមិនយូរប៉ុន្មាន កាក់ឌីជីថល Bitcoin បានធ្លាក់តម្លៃជាបន្តបន្ទាប់ និងថ្មីៗនេះធ្លាក់ដល់ក្រោម ៤ ម៉ឺនដុល្លារក្នុងមួយកាក់ គឺមកសល់ត្រឹម ៣៥ ០០០ ដុល្លារគិតត្រឹមម៉ោង ៣ និង៤៥ នាទីរសៀលថ្ងៃទី ២២ មករា ២០២២។
ការធ្លាក់ថ្លៃយ៉ាងគំហុករបស់ Bitcoin បានធ្វើឲ្យវិនិយោគិនលើវិស័យមួយនេះទទួលរងសំពាធជាខ្លាំង ពោលសូម្បីតែទ្រព្យសម្បត្តិរបស់ស្ថាបនិក Binance ក៏ធ្លាក់ចុះយ៉ាងសន្ធឹកផងដែរពោលធ្លាក់រហូតដល់ ១៣,៣ ពាន់លានដុល្លារ មកសល់ត្រឹម ៧៥ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaires Index។
បើទោះជា ទ្រព្យសម្បត្តិរបស់លោក Zhang របូតអស់ជាង ១០ ពាន់លានដុល្លារក្ដី តែលោកនៅតែជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយរូបលើលោក និងបច្ចុប្បន្នលោកក៏នៅមិនទាន់មានភរិយានៅឡើយ៕
ប្រភព: nairametrics