ក្រុមហ៊ុន​យក្ស​ចិន Tencent ដាក់​ឈ្មោះ​ក្រុមហ៊ុន ១៣ ចូល​បញ្ជីខ្មៅ និង​បណ្ដេញ​បុគ្គលិក​ជិត ៧០ នាក់ ​ពាក់ព័ន្ធ​​អំពើ​ពុករលួយ​

អន្តរជាតិ

កាលពី​ពេលកន្លងទៅ ក្រុមហ៊ុន​លំដាប់​យក្ស Tencent Holdings ដែល​ជា​ក្រុមហ៊ុន​ផលិត Video Games និង​បណ្ដាញ​សង្គម​ធំ​បំផុត​នៅ​ចិន បាន​បណ្ដេញ​បុគ្គលិក​របស់​ខ្លួន​ក្បែរ ៧០ នាក់ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ី​សំណូកសូកប៉ាន់ និង​បាន​ដាក់​ក្រុមហ៊ុន ១៣ ផ្សេងទៀត​នៅ​ក្នុង​បញ្ជីខ្មៅ ​ហាម​មិន​ឲ្យ​សហការ​គ្នា​នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនោះ Tencent បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ពួកគេ​ទៀត​ថា មាន​របាយការណ៍​បញ្ជាក់​ថា មានមនុស្ស​ច្រើន​ជាង ១០ នាក់​ដែល​នៅ​ពីក្រោយ​សកម្មភាព​អំពើ​ពុករលួយ​របស់​បុគ្គល​ទាំងនោះ។

បញ្ជាក់​ដែរ​ថា ចាប់តាំងពីពេលដែលរដ្ឋាភិបាលចិនបានបង្កើនការបង្រ្កាបអំពើពុករលួយក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើក៏បានបង្កើនការស៊ើបអង្កេតរបស់ពួកគេទៅលើភាពមិនប្រក្រតីទ្វេដង ខណៈដែលការវាយតម្លៃ និងទម្រង់របស់ពួកគេបានកើនឡើងបន្ទាប់ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេស។

រំលឹក​បន្ថែម​ថា Tencent បាន​បង្កើត​ក្រុម​ស៊ើបអង្កេត និង​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​ក្រុមហ៊ុន​របស់​ពួកគេ​នៅ​ក្នុងឆ្នាំ ២០១៩ ហើយ​ចាប់តាំង​ពី​ពេលនោះ​មក ករណី​ពុករលួយ​ផ្សេងៗ​ត្រូវ​បាន​រាយការណ៍​ជា​បន្តបន្ទាប់៕

ប្រភព: Kelo