Sam Bankman Fried គឺជាសហគ្រិនជោគជ័យបំផុតមួយរូបនាពេលបច្ចុប្បន្ន ដោយសារទើបនឹងស្ថិតនៅ ក្នុវ័យ ២៩ ឆ្នាំ បុរសម្នាក់នេះមានទ្រព្យសម្បត្តិខ្ទង់ប្រមាណជាង ២០ ពាន់លានដុល្លារ តែរឿងដែលនឹងស្មានមិនដល់គឺ ស្ថាបនិក FTX ម្នាក់នេះរស់នៅជាមួយជីវភាពសាមញ្ញបំផុតទៅវិញ។
បើទោះជាមានងារជាបុគ្គលជោគជ័យបំផុតម្នាក់លើលោកក៏ពិតមែន តែបច្ចុប្បន្នបុរសម្នាក់នេះ គឺកំពុងរស់នៅជាមួយមិត្តរួមបន្ទប់ ១០ នាក់ផ្សេងទៀត។ នេះគឺមានន័យថា បុរសម្នាក់នេះគឺ មិនបានចំណាយលុយរាប់លានដុល្លារទៅលើការទិញផ្ទះវីឡាឡើយ ផ្ទុយទៅវិញរឿងតែមួយដែលគេចង់ចំណាយលុយទៅលើគឺ កម្មវិធីសប្បុរសធម៌។
រំលឹកបន្តិចថា ក្រោយបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រពី Institute of Technology បុរសជនជាតិអាមេរិកកាំងរូបនេះ បានចាប់ផ្ដើមដើរលើវិថីជំនួញ ដោយសារបង្កើតក្រុមហ៊ុនជួញដូរ Cryptocurrency ឈ្មោះថា FTX ហើយមិនយូរប៉ុន្មាន វាបានក្លាយជា Platform មួយដែលទទួលស្គាល់ពីអ្នកជំនួញលើវិស័យជួញដូរកាក់ឌីជីថល។
ដោយឡែក កាលពីឆ្នាំ ២០២១ Sam បានបរិច្ចាគថវិកា ៥០ លានដុល្លារ ហើយចាប់ពីឆ្នាំនេះតទៅ គេមានគម្រោងចង់បរិច្ចាគប្រាក់ប្រមាណ ៥០០ លានដុល្លារជារៀងរាល់ឆ្នាំទៀតផង។ ក្រៅពីនោះមហាសេដ្ឋីរូបនេះតែងតែលេចមុខរាល់កម្មវិធីសប្បុរសធម៌ទាក់ទងនឹង បម្រែបម្រួលអាកាសធាតុពិភពលោក និងការការពារ និងប្រឆាំងការរាតត្បាតកូវីដ ១៩ជាដើម។
ក្ដីស្រមៃចុងក្រោយរបស់ Sam គឺចង់បន្តរក្សាធ្វើជាអ្នកហូបបួស ស្របពេលបច្ចុប្បន្នទោះមានលុយច្រើនប៉ុណ្ណា ក៏ Sam នៅបន្តប្រើរថយន្តចាស់ដដែលគឺ Toyota Corolla ហើយបុរសរូបនេះត្រូវបានមហាជនលើកជាគំរូដល់មហាសេដ្ឋីឯទៀតថា មានលុយច្រើនគួរជួយដល់ប្រជាពលរដ្ឋដទៃផង៕
ប្រភព: thefinancialexpress