មិនត្រឹមតែជាអ្នកផលិតចម្រៀងល្បីល្បាញមួយរូបលើលោកហើយ DJ Khaled ក៏ជាអ្នកចូលចិត្តប្រមែប្រមូលគ្រឿងអលង្ការមានតម្លៃថ្លៃៗលើលោកផងដែរ ហើយកាលពីពេលថ្មីៗនេះតារាចម្រៀងខាងលើទើបនឹងចំណាយលុយខ្ទង់លានដុល្លារទិញនាឡិកាមួយគ្រឿងទៀតផង។

នាឡិកាដែលបុរសវ័យ ៤៦ ឆ្នាំរូបនេះបានទិញគឺជានាឡិកា Jacob & Co. ដែលមានឈ្មោះថា Billionaire III និងមានតួខ្លួនស្រោបដោយពេជ្រជាច្រើនរយគ្រាប់ ហើយតម្លៃរបស់វាគឺ ៣ លានដុល្លារ។
លក្ខណៈពិសេសរបស់នាឡិកាលំដាប់មហាសេដ្ឋីនេះគឺ ខ្សែរបស់វាគឺផលិតឡើងដោយមាសពណ៌ស 18k ជាមួយនឹងត្បូងមរកតចំនួន ៥០៤ គ្រាប់ដាំដោយដៃផ្ទាល់ ខណៈផ្ទៃរបស់នាឡិកាគឺស្រោបដោយត្បូងចំនួន ២០៩ គ្រាប់ផ្សេងទៀត ដែលធ្វើឲ្យនាឡិកាមួយនេះមានត្បូងពេជ្រសរុប ៧១៣ គ្រាប់។

បន្ថែមពីនោះ ផ្ទៃខាងក្នុងរបស់នាឡិកាគឺអាចមើលធ្លុះ ដែលមានន័យថាការផលិតរបស់វាគឺមិនមានបំពាក់គ្រឿងដែកដើម្បីទប់លំនឹងបន្ថែមឡើយ ស្របពេលទំងន់សរុបរបស់វាគឺច្រើនជាង ១២៩ ការ៉ាត់ សមល្មមនឹងទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញម្ចាស់របស់វាបានយ៉ាងស្រួល៕
ប្រភព: xdigitalnews