មហាសេដ្ឋីជនជាតិឥណ្ឌា Mukesh Ambani បានគ្រងតំណែងជាមហាសេដ្ឋីមានបំផុតនៅអាស៊ីកាលពីឆ្នាំ ២០២១ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើនដល់ទៅ ៥៥ ពាន់លានដុល្លារ។

យ៉ាងណាបើយោងតាមសារព័ត៌មាន Bloomberg Billionaire Index បានចុះផ្សាយថា Ambani លែងជាមហាសេដ្ឋីមានដាច់គេនៅអាស៊ីហើយ ពោលគឺស្ដេចត្រាញ់រួមសញ្ជាតិ Gautam Adani ទើបជាបុគ្គលមានដាច់គេនៅទ្វីបធំបំផុតលើលោកនាពេលបច្ចុប្បន្ន។

ប្រភពដដែលបន្ថែមថា មូលហេតុដែលធ្វើឲ្យ Ambani ធ្លាក់តំណែងមកឈរត្រឹមលេខ ២ នាមជាមហាសេដ្ឋីមានបំផុតនៅអាស៊ីគឺដោយសារ តម្លៃភាគហ៊ុននៃក្រុមហ៊ុនរបស់ស្ដេចត្រាញ់ឥណ្ឌារូបនេះមានការធ្លាក់ចុះជាហូរហែ។

បច្ចុប្បន្នទ្រព្យសម្បត្តិរបស់ Adani គឺប្រហែល ៩០ ពាន់លានដុល្លារ ខណៈ Ambani ប្រហែល ៨៩,៩ ពាន់លានដុល្លារ៕
ប្រភព: pragnews