ក្រុមហ៊ុន The Leppington Pastoral Company ដែលគ្រប់គ្រងដោយបងប្អូនត្រកូល Perich គឺ Tony និង Ron បានយល់ព្រមដកទំនប់ទឹកដ៏ធំមួយនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង់ប្រាក់ ៤២៥ ០០០ ដុល្លារទៅកាន់រដ្ឋាភិបាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយការផាកពិន័យ ក្រុមហ៊ុនសារភាពបានយកទឹកពីទំនប់ធំ ៣ មកប្រើប្រាស់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបានសាងសង់អាងស្តុបទឹកដោយគ្មានការអនុញ្ញាត។

បញ្ជាក់ដែរថា បងប្អូនត្រកូល Perich មានឪពុកម្តាយសញ្ជាតិក្រូអាតអន្តោប្រវេសន្តមកប្រទេសអូស្ត្រាលី និងចាប់ផ្ដើមអាជីវកម្មចិញ្ចឹមគោយកទឹកដោះនៅជាយក្រុង Sydney កាលពីឆ្នាំ ១៩៥១ ជាមួយគោ ២៥ ក្បាល។ បងប្អូនត្រកូល Perich បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ២,៦៤ ពាន់លានដុល្លារ៕

ប្រភព: smh