ក្រុមហ៊ុន Sony Interactive Entertainment ត្រូវបានគេរាយការណ៍ថា នឹងទិញយកក្រុមហ៊ុនបង្កើតវីដេអូហ្គេម Bungie Inc ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ៣,៦ ពាន់លានដុល្លារ ហើយនេះក៏ជាកិច្ចព្រមព្រៀងធំទី ៣ ផងដែរ នៅក្នុងវិស័យហ្គេម ដែលកំពុងតែមានភាពរីកដុះដាលខ្លាំង ។

ជាក់ស្តែង Bungie ដែលមានមូលដ្ឋាននៅទីក្រុង Washington គឺជាក្រុមហ៊ុនដែលបានធ្វើការទៅលើពួកស៊េរីវីដេអូហ្គេម Halo បានបំបែកខ្លួនចេញពីក្រុមហ៊ុន Microsoft Corp ហើយបានក្លាយជាក្រុមហ៊ុនឯករាជ្យ នៅក្នុង ២០០៧ ។

យ៉ាងណា កិច្ចព្រមព្រៀងមួយនេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Microsoft បានចំណាយជិត ៧០ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតហ្គេម Activision Blizzard និងទិញយក Zynga ក្នុងខែនេះ ផងដែរ ។
បន្ថែមពីនេះ ការទិញយក Bungie នោះមានន័យថាក្រុមហ៊ុន Sony នឹងមានសិទ្ធិគ្រប់គ្រាន់ ដើម្បីកាន់កាប់ទៅលើហ្គេមល្បីៗ ដូចជា Marathon , Myth និង Destiny ជាដើម ៕
ប្រភព: Kelo News