ថ្មីៗនេះ កាសែត The New York Times បានប្រកាសទិញយក Wordle ដែលជាហ្គេមទាយពាក្យសាមញ្ញមួយ នៅក្នុងតម្លៃដែលមិនបានបង្ហាញ ប៉ុន្តែត្រូវគេដឹងត្រឹមថា មានតួលេខដល់ទៅ ៧ ខ្ទង់ ។
ជាក់ស្តែង ដោយបង្កើតឡើងដោយ លោក Josh Wardle ហ្គេមនេះ តម្រូវឱ្យទាយពាក្យចំនួនប្រាំក្នុងមួយថ្ងៃ ហើយមានត្រឹមតែ ៦ ជួរប៉ុណ្ណោះ ខណ:បើតាមកាសែត The New York Times បានបង្ហាញថា ហ្គេមនេះត្រូវបានដាក់ដំណើរការក្នុងខែតុលា និងមានអ្នកលេងត្រឹមតែ ៩០ នាក់ប៉ុណ្ណោះ នៅដើមខែវិច្ឆិកា ។
ប៉ុន្តែយ៉ាងណា គិតត្រឹមដើមខែមករា ឆ្នាំ ២០២២ នេះ មានអ្នកលេងច្រើនជាង ៣ សែននាក់ ហើយឥឡូវនេះ មានមនុស្សដល់រាប់លាននាក់បានលេងវា ជារៀងរាល់ថ្ងៃ ខណ:កក្តានេះហើយ ទើបជាផ្នែកមួយ ដែលកាសែត New York Times សម្រេចទិញយក ដើម្បីធ្វើការផ្សព្វផ្សាយពីព័ត៌មានរបស់ខ្លួន នៅក្នុងនោះ ហើយនិងមិនព្រួយបារម្ភចំពោះការបែកធ្លាយព័ត៌មាន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ។
គួរឱ្យដឹងផងដែរថា លោក Wardle ដែលជាជនជាតិអង់គ្លេស រស់នៅក្នុងទីក្រុងញូវយ៉ក ដំបូងឡើយគាត់បានសម្រេចចិត្តមិនរកប្រាក់ចំណូលពីហ្គេមនេះ ទៅលើការផ្សាយពាណិជ្ជកម្ម នោះទេ មុនពេលលក់វាទៅឱ្យកាសែត The New York Times តែម្តង ៕
ប្រភព: Bangkok Post