នៅពេលដែលយើងរៀបរាប់ពីការងារដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅអាមេរិក គ្រប់គ្នាប្រហែលជានឹកឃើញមុនគេគឺ វេជ្ជបណ្ឌិត តារាកុន ឬក៏តារាចម្រៀងជាដើម តែក្នុងចំណោមការងារដែលទទួលបានប្រាក់ខែខ្ពស់បំផុត ក៏មានអ្នកនយោបាយផងដែរ។
ជាក់ស្ដែង សមាជិកសភាអាមេរិករាប់ទាំងព្រឹទ្ធសភា និងសភាតំណាងរាស្រ្តគឺអាចទទួលបានប្រាក់ខែ ១៧៤ ០០០ ដុល្លារ/ឆ្នាំ ឬ ១៤ ៥០០ ដុល្លារ/ខែឯណោះ។
ថ្វីបើគ្រប់សមាជិកសភាទាំងអស់មិនមានទ្រព្យសម្បត្តិដល់ខ្ទង់លានដុល្លារក៏ពិតមែន តែក្នុងចំណោមនោះ មានសមាជិក ១១ រូបដែលមានទ្រព្យច្រើនបំផុតដែលពួកគេភាគច្រើនបានមកពីការបណ្ដាក់ទុន និងវិនិយោគលើជំនួញក្រៅពីអាជីពជាអ្នកនយោបាយ។
តទៅនេះគឺជាបញ្ជីឈ្មោះរបស់សមាជិកសភាទាំង ១១ រូបដែលមានទ្រព្យច្រើនបំផុតនៅសហរដ្ឋអាមេរិក៖
- ព្រឹទ្ធសភា Rick Scott នៅរដ្ឋ Florida សមាជិកបក្សសាធារណរដ្ឋ មានទ្រព្យសម្បត្តិ ២០០ ៣២៧ ២២៣ ដុល្លារ
- តំណាងរាស្ត្រ Michael McCaul នៅរដ្ឋ Texas សមាជិកបក្សសាធារណរដ្ឋ មានទ្រព្យសម្បត្តិ ១២៥ ៨៨០ ២៩២ ដុល្លារ
- តំណាងរាស្ត្រ Nancy Pelosiនៅរដ្ឋ California សមាជិកបក្សប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិ ១២០ ០០០ ០០០ ដុល្លារ
- តំណាងរាស្ត្រ Darrell Issa នៅរដ្ឋ California សមាជិកបក្សសាធារណរដ្ឋ មានទ្រព្យសម្បត្តិ ១១៥ ៨៥០ ០១២ ដុល្លារ
- តំណាងរាស្ត្រ Vern Buchanan នៅរដ្ឋ Florida សមាជិកបក្សសាធារណរដ្ឋ មានទ្រព្យសម្បត្តិ ១១៣ ២៨៤ ០៨៨ ដុល្លារ
- ព្រឹទ្ធសភា Dianne Feinstein នៅរដ្ឋ California សមាជិកបក្សប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិ ៩៦ ៥១៨ ០៣៦ ដុល្លារ
- ព្រឹទ្ធសភា Mark Warner នៅរដ្ឋ Virgina សមាជិកបក្សប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិ ៩៣ ៥៣៤ ០៩៨ ដុល្លារ
- ព្រឹទ្ធសភា Mitt Romney នៅរដ្ឋ Utah សមាជិកបក្សសាធារណរដ្ឋ មានទ្រព្យសម្បត្តិ ៨៥ ២៦៩ ០៨៣ ដុល្លារ
- ព្រឹទ្ធសភា Richard Blumenthal នៅរដ្ឋ Connecticut សមាជិកបក្សប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិ ៨៥ ២៣១ ២៣២ ដុល្លារ
- តំណាងរាស្ត្រ Trey Hollingsworthនៅរដ្ឋ Indiana សមាជិកបក្សសាធារណរដ្ឋ មានទ្រព្យសម្បត្តិ ៧៤ ៦២៩ ០៦២ ដុល្លារ
- តំណាងរាស្ត្រ Doris Matsui នៅរដ្ឋ California សមាជិកបក្សប្រជាធិបតេយ្យ មានទ្រព្យសម្បត្តិ ៧៣ ៨៧២ ០៦២ ដុល្លារ៕
ប្រភព: celebritynetworth