Alphabet Inc និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Google បានរាយការណ៍ចំណូលនៃត្រីមាសទី ៤ របស់ពួកគេមានការកើនឡើងច្រើនជាងការរំពឹងទុក ដោយសារមហាជនសម្រុកមករកការទិញទំនិញតាមអនឡាញ។
ចំណូលប្រចាំត្រីមាសរបស់ Alphabet បានហក់ឡើងដល់ ៧៥,៣ ពាន់លានដុល្លារ ដែលខ្ពស់ជាងការរំពឹងទុក ៧២ ពាន់លានដុល្លារ ស្របពេលចំណូលនៃ Google បាន ៧៤,៩ ពាន់លានដុល្លារ ខ្ពស់ជាងការរំពឹងទុក ៧១,៦៥២ ពាន់លានដុល្លារ។
ហេតុផលសំខាន់ដែលធ្វើឲ្យការលក់ចាប់ពីត្រីមាសទី ៣ របស់ក្រុមហ៊ុនកើនឡើងគឺដោយសារ កំណើននៃការផ្សព្វផ្សាយពាណិជ្ជកម្មលើសេវាកម្ម Google ដូចជា ការស្វែងរកតាមអ៊ីនធឺណិត អ៊ីម៉ែល និងវីដេអូ YouTube ជាដើម។
ថ្វីបើ Google ជាក្រុមហ៊ុនរកចំណូលពីការផ្សាយពាណិជ្ជកម្មបានច្រើនជាងគេបំផុតក្ដី តែអំឡុងត្រីមាសទី ៣ ការលក់របស់ពួកគេមានការថមថយតិចតួច ដោយសារការកាត់បន្ថយចំនួនផលិតផលលើទីផ្សារ ស្របពេលវិធានការឯកជនភាពរបស់ iPhone ថ្មីបានកាត់បន្ថយសមត្ថភាពរបស់ខ្លួនក្នុងការតាមដានអ្នកប្រើប្រាស់អនឡាញ៕
ប្រភព: Kelo