តម្លៃ​ហ៊ុន​ Adidas ធ្លាក់​ចុះ ៦% ធ្វើ​ឲ្យ​មហាសេដ្ឋី​មាន​បំផុត​នៅ​អេហ្ស៊ីប​ របូត​ប្រាក់​អស់ ២៣០ លាន​ដុល្លារ

អន្តរជាតិ

ក្នុង​រយៈពេល​ត្រឹម ២ សប្ដាហ៍​ មហាសេដ្ឋី​អេហ្ស៊ីប Nassef Sawiris ខាតបង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ២៣០ លាន​ដុល្លារ ដោយសារ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​អាល្លឺម៉ង់ Adidas បាន​ធ្លាក់ចុះ ៦% ពី ២៩១,៣ ដុល្លារ មក​នៅ​ ២៧២,២ ដុល្លារ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​ការ​ចុះផ្សាយពី Bloomberg Billionaire Index ទឹកប្រាក់​ដែល​នៅ​សេសសល់​ប្រមាណ ៦,៤ ពាន់​លាន​ដុល្លារ​របស់​អ្នក​ជំនួញ​រូប​នេះ គឺនៅ​តែ​អាច​ជួយ​ទប់​តំណែង​អ្នក​មាន​បំផុត​របស់​លោក​នៅ​អេហ្ស៊ីប និង​អ្នក​មាន​ទី ៨ នៅ​ទ្វីប​អាហ្វ្រិក​។

តែ​បើ​ក្រឡេក​ទៅ​មើល​ពី​ភាព​ខុសគ្នា​រវាង​អ្នកមាន​បំផុត​នៅ​អាហ្វ្រិក និង​សេដ្ឋី​មាន​ដាច់​គេ​នៅ​អេហ្សីប​រូប​នេះ គឺ​​មាន​ភាព​ខុសគ្នា​ឆ្ងាយ​ ពោល​គឺ​អ្នកមាន​ដាច់គេ​នៅ​អាហ្វ្រិកលោក Aliko Dangote នាំមុខ​លោក Sawiris ដល់​ទៅ​ជិត ១៤ ពាន់​លាន​ដុល្លារ ដោយសារ​ទ្រព្យ​សម្បត្តិ​របស់ Dangote មាន​ជិត ២០ ពាន់​លាន​ដុល្លារ។

ក្រៅពីភាគហ៊ុននៅក្នុង Adidas សេដ្ឋី​អេហ្សីប​លោក Sawiris បច្ចុប្បន្នកាន់កាប់ ៣០% របស់ក្រុមហ៊ុន OCI ដែលជាអ្នកផលិតជីដែលមានមូលដ្ឋាននៅ Geleen ប្រទេសហូឡង់។ ទ្រព្យសម្បត្តិផ្សេងទៀតរបស់សេដ្ឋី​រូប​នេះ​រួមមាន ៦% នៃក្រុមហ៊ុនសម្លៀកបំពាក់កីឡារបស់ Adidas និងភាគហ៊ុននៅក្នុង LafargeHolcim ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ពិភពលោក៕​

ប្រភព: businessinsider