២ ខែ​តំបូង​នៃ​ឆ្នាំ ២០២២ មហាសេដ្ឋី ១០ រូប​នេះ​របូត​ទ្រព្យសម្បត្តិ​ជិត ២០០ ពាន់​លាន​ដុល្លារ

អន្តរជាតិ

ឆ្នាំ ២០២២ អាច​និយាយ​បាន​ថា ជា​ការ​ចាប់ផ្ដើម​មិន​សូវ​ល្អ​ប៉ុន្មាន​សម្រាប់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក ជាក់ស្ដែង​កាលពី​ពេលកន្លងទៅ Elon Musk ដែល​ធ្លាប់​ឈរ​ជា​មហាសេដ្ឋី​មាន​លុយ​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ជាង ៣០០ ពាន់​លាន​ដុល្លារ ធ្លាក់​មក​សល់​ត្រឹម ២៣០ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ក្រុម​មហាសេដ្ឋី​នៅ​ចិន​ឯណោះ​វិញ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​យ៉ាប់យ៉ឺន​ ពោល​រដ្ឋាភិបាល​កំពុង​ពង្រឹង​ផែនការ “ក្រោមមេឃតែមួយ” របស់​ប្រធានាធិបតី Xi Jinping ក្នុង​ការ​លុប​បំបាត់​វិសមភាព​សង្គម​ក្នុង​ប្រទេស​ផង​ដែរ និង​តម្រូវ​ឲ្យ​ពួកគេ​បរិច្ចាគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅកាន់​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល។

អ្វី​ដែល​កាន់​តែ​ហួសចិត្ត​ស្មាន​មិន​ដល់ គឺ​កាលពី​ពេលថ្មីៗនេះ Mark Zuckerberg ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​ជាងគេ​លើ​លោក​ Facebook បាន​របូត​តំណែង​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​ បន្ទាប់ពី​ភាគហ៊ុន​ក្រុមហ៊ុន Meta បាន​ធ្លាក់ចុះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក​ថយ​ចុះ​ជាង ៣០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ ១០ រូប​ដែល​ខាត​បង់​ប្រាក់​ច្រើន​បំផុត​គិត​ចាប់ពី​ដើម​ឆ្នាំ ២០២២ មក​ទល់​ពេលនេះ៖

  1. Elon Musk បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ៣៩,៣ ពាន់​លាន​ដុល្លារ
  2. Mark Zuckerberg បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ៣៥,៩ ពាន់​លាន​ដុល្លារ
  3. Jeff Bezos បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ២៨,៤ ពាន់​លាន​ដុល្លារ
  4. Changpeng Zhao បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ២៤,៦ ពាន់​លាន​ដុល្លារ
  5. Steve Ballmer បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ
  6. Bernard Arnault បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ១០,៥ ពាន់​លាន​ដុល្លារ
  7. MacKenzie Scott បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ៩,៧៣ ពាន់​លាន​ដុល្លារ
  8. Bill Gates បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ៩,១១ ពាន់​លាន​ដុល្លារ
  9. Francoise Bettencourt Meyers បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ៩,០៦ ពាន់​លាន​ដុល្លារ
  10. Larry Ellison បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ ៦,៩៥ ពាន់​លាន​ដុល្លារ៕

ប្រភព: ceoworld