ថ្មីៗនេះ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ នឹងស្វែងរកការបែងចែកថវិកាចំនួន ១៤០ លានបាត ឬជាង ៤ លានដុល្លារ ដើម្បីផ្តល់ជាមូនិធិដល់លទ្ធភាព និងសិក្សាទៅលើការសាងសង់ស្ពានថ្មីមួយ ដែលឆ្លង់កាត់ទន្លេមេគង្គ និងជាផ្នែកមួយនៃដំណាក់កាលទីបីនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Saksayam Chidchob បាននិយាយថា ស្ពានទីប្រាំពីរ ដែលតភ្ចាប់ពី Nong Khai ទៅកាន់ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ឬគេស្គាល់ថាជាស្ពានមិត្តភាពថៃ-ឡាវទីពីរ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ទាំងការដឹកជញ្ជូនផ្លូវដែក និងផ្លូវថ្នល់ សម្រាប់ប្រទេសទាំង ២ ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីដដែលនេះ បាននិយាយទៀតថា នាយកដ្ឋានផ្លូវហាយវ៉េ នឹងទទួលខុសត្រូវលើការសិក្សា ចំពោះការសាងសង់ស្ពានកាត់ទន្លេថ្មីនេះ ដែលត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយទឹកប្រាក់ប្រហែល ១៤០ លានបាត ។
បន្ថែមពីនេះ យោងតាមលោក Saksayam បានអះអាងថា ការចំណាយលើការសាងសង់ស្ពាន និងបណ្តាញផ្លូវតូចមួយ និងត្រូវចំណាយថវិកាសរុបប្រហែល ៤ ពាន់លានបាត ហើយការចំណាយនេះទៀតសោត ទំនងជាត្រូវធ្វើការបែងចែករវាងប្រទេសថៃ និងឡាវ ស្របពេលគម្រោងមួយនេះ ក៏ត្រូវបានពិភាក្សា ដោយគណ:កម្មាធិការចម្រុះថៃ-ឡាវផងដែរ ។
បញ្ជាក់ផងដែរថា រដ្ឋមន្រ្តីក្រសួងដឹងជញ្ជូនរបស់ថៃ បាននិយាយថា គម្រោងសាងសង់ស្ពានថ្មីនេះ ត្រូវតែបញ្ចប់មុនដំណាក់កាលទីពីរ នៃគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ ២០២៨ ៕
ប្រភព: Bangkok Post