កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាជ្ញាធរនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ពួកគេបានបើបើកព្រលានយន្តហោះស្វាគមន៍ភ្ញៀវទេសចរណ៍គ្រប់ប្រទេស សម្រាប់ការចូលមកកម្សាន្តលើកោះដ៏ស្រស់ស្អាតមួយនេះ ក្រោយផ្អាកដំណើរការជាង ២ ឆ្នាំ។

យ៉ាងណា ទើបប្រកាសបើបើកព្រលានយន្តហោះនៅ Bali មិនទាន់បាន ២ ថ្ងៃស្រួលបួលផង ស្រាប់តែមានព័ត៌មានថ្មីមួយថា រដ្ឋាភិបាលបានផ្អាកទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាបណ្ដោះអាសន្ន បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ ១៩ សារជាថ្មី។

ការផ្អាកទទួលភ្ញៀវទេសចរណ៍ និងអ្នកដំណើរគឺ ធ្វើឡើងតែសសម្រាប់ព្រលានយន្តហោះនៅរដ្ឋធានី Jakarta តែប៉ុណ្ណោះ ដែលនេះមានន័យថា ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមានជើងហោះហើរត្រូវចុះចតនៅនៅព្រលានយន្តហោះមួយនេះ គឺដាច់ខាតត្រូវផ្លាស់ប្ដូរទីចុះចត។
ហេតុផលចំបងដែលតម្រូវឲ្យអាជ្ញាធរសម្រេចចិត្តបិបិទព្រលានយន្តហោះនៅរដ្ឋធានីមួយនេះ គឺដើម្បីពន្យឺតការឆ្លងនៃវីរុសអូមីក្រុងដែលកំពុងលុកលុយយ៉ាងខ្លាំង ពោលកាលពីថ្ងៃអាទិត្យកន្លងទៅករណីឆ្លងសរុបរបស់ប្រទេសនេះហក់ឡើងដល់ជាង ៣ ម៉ឺនករណី ស្របពេលគ្រែសម្រាប់ទទួលអ្នកជំងឺកំពុងប្រើប្រាស់ដល់ទៅជាង ៦០%។

បញ្ជាក់ដែរថា ថ្វីបើបើព្រលានយន្តហោះ Jakarta កំពុងស្ថិតនៅក្នុងការផ្អាកដំណើរការបណ្ដោះអាសន្នក្ដី តែប្រលានយន្តហោះផ្សេងៗទៀតនៅដំណើរការធម្មតា ដូដូចជាព្រលានយន្តហោះ Bali, Batam និង Tanjung Pinang នៅកោះ Riau ជិតប្រទេសសិង្ហបុរីជាដើម៕
ប្រភព: CNA