ក្រុមហ៊ុន PriceRunner ដែលផ្ដល់សេវាកម្មប្រៀបធៀបតម្លៃផលិតផលដ៏ល្បីមួយបានទម្លាយឲ្យដឹងកាលពីថ្ងៃច័ន្ទកន្លងទៅថា ពួកគេបានកំពុងរៀបចំឯកសារសម្រាប់ប្ដឹងទៅកាន់ក្រុមហ៊ុន Google។

ប្រភពដដែលបន្ថែមទៀតថា ពួកគេបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ Stockholm ជាមួយនឹងការចោទប្រកាន់ថា Google បានរំលោភទំនុកចិត្ត ដោយបានក្លែងបន្លំលទ្ធផលនៃការប្រៀបធៀបផលិតផលផ្សេងៗជាមួយផលិតផលរបស់ខ្លួននៅលើគេហទំព័ររបស់ពួកគេ។

ជាមួយគ្នានោះផងដែរ PriceRunner ក៏បានបង្ហើបឲ្យដឹងបន្ថែមដែរថា ពួកគេនឹងទារសំណងជំងឺចិត្តប្រមាណ ២,១ ពាន់លានអឺរ៉ូ ឬ ២,៤ ពាន់លានដុល្លារសម្រាប់ទង្វើមួយនេះ ខណៈទំហំទឹកប្រាក់មួយនេះគឺ ក្រុមហ៊ុនអះអាងថាជាការខាតបង់តាំងពីឆ្នាំ ២០០៨ នៅចក្រភពអង់គ្លេស ដូចគ្នានឹងនៅស៊ុយអែត និងដាណឺម៉ាកតាំងពីឆ្នាំ ២០១៣៕
ប្រភព: Kelo