សមាគមបាល់ទាត់អឺរ៉ុប បានឲ្យដឹងថា ក្រុមហ៊ុនដែលមានសិទ្ធផ្សព្វផ្សាយការប្រកួតដណ្ដើមពានរង្វាន់ Champions League គឺធ្លាក់ទៅលើក្រុមហ៊ុន Relevent Sports Group ដែលគ្រប់គ្រងដោយមហាសេដ្ឋី Stephen Ross។
បើយោងទៅតាមការឲ្យដឹងពីប្រភពជិតស្និទ្ធមួយបានទម្លាយថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង New York បានចំណាយលុយយ៉ាងតិច ២៥០លានដុល្លារសម្រាប់សិទ្ធផ្សព្វផ្សាយការប្រកួត UEFA Champions League ជាមួយកុងត្រាចាប់ពីឆ្នាំ ២០២៤ ដល់ ២០២៧។
បញ្ជាក់ដែរថា សហគ្រិន Ross ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Related Cos., បានចាយលុយរាប់លានដុល្លារដើម្បីអាចអូសទាញផលចំណេញពីវិស័យបាល់ទាត់នៅអាមេរិកតាំងពីឆ្នាំ ២០១៣ មកម៉្លេះ។
បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខាងលើគឺមានប្រមាណខ្ទង់ ៨,៣ ពាន់លានដុល្លារ៕
ប្រភព: Bnnbloomberg