ក្លិប Barcelona ឈានដល់កិច្ចព្រមព្រៀងតម្លៃ ជាង ៣០០ លានដុល្លារ ជាមួយក្រុមហ៊ុន Spotify

អន្តរជាតិ

យោងតាមស្ថានីយ៍វិទ្យុតំបន់កាតាឡាន់ Rac1 បានរាយការណ៍ថាក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona គ្រោងនឹងប្រកាសកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយក្រុមហ៊ុន Spotify សម្រាប់ការឧបត្ថម្ភនៅលើអាវ និងកីឡដ្ឋាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ប្រភពដដែល បានបង្ហាញថាទៀតថា ក្លិបនៅក្នុងក្របខ័ណ្ឌ La Liga មួយនេះ បានយល់ព្រមទៅលើកិច្ចសន្យារយ:ពេល ៣ ឆ្នាំ ដែលមានតម្លៃរហូតដល់ទៅ ២៨០ លានអឺរ៉ូ ឬ ៣២០ លានដុល្លារអាមេរិក ។

គួរឱ្យដឹងទៀតថា កិច្ចព្រមព្រៀងមួយនេះ នឹងឃើញក្រុមបាល់ទាត់បុរស និងនារី របស់ក្លិប Barcelona ពាក់អាវដែលមានស្លាកសញ្ញាក្រុមហ៊ុន Spotify ខណ:ពួកគេក៏ជាក្រុមហ៊ុនដំបូងគេផងដែរ ដែលបានឧបត្ថម្ភទៅលើកីឡដ្ឋាន Camp Nou របស់ក្លិបអេស្ប៉ាញមួយនេះ ហើយការប្រកាសជាផ្លូវការនៃកិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើង ក្នុងពេលឆាប់ៗ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនលក់ទំនិញរាយ Rakuten របស់ជប៉ុន បានទទួលសិទ្ធិឧបត្ថម្ភ ក្រុមបាល់ទាត់បុរស របស់ក្លិប Barcelona ចាប់តាំងពីឆ្នាំ ២០១៧ មកម្លេះ ខណ:ក្រុមហ៊ុន Stanley Black & Decker បានក្លាយជាអ្នកឧបត្ថម្ភ សម្រាប់អាវក្រុមបាល់ទាត់នារី ជាផ្លូវការ នៅក្នុងឆ្នាំ ២០១៨ ៕

ប្រភព: CNA