កាលពីពេលថ្មីៗនេះ លោក Patrice Motsepe ដែលត្រូវបានទស្សនាវដ្តី Forbes ដាក់រហស្សនាមឲ្យថា ជាមហាសេដ្ឋីស្បែកខ្មៅនៅអាហ្វ្រិកតំបូងបង្អស់ បានធ្វើការបោះជំហានចូលក្នុងលើវិស័យអាជីវកម្មថ្មីស្រឡាងមួយគឺ ការផលិតស្រា។

ចម្ការផលិតស្រាដែលមហាសេដ្ឋីខាងលើបានបញ្ជាទិញគឺមានឈ្មោះថា Hidden Valley ដែលមានទីតាំងនៅជិត Stellenbosch និង Somerset ខណៈការវិវិនិយោគស្រានេះរបស់លោកគឺ ត្រូវបានគេសរសើរថាជាការវិនិយោគដ៏វៃឆ្លាតមួយនៅអាហ្វ្រិកខាងត្បូង។

មូលហេតុដែលគ្រប់គ្នាសរសើរចំពោះការសម្រេចចិត្តរបស់លោក គឺដោយសារ Motsepe ដើរទាន់កាលៈទេសៈក្នុងការហ៊ានជះលុយលើអាជីវកម្មថ្មីស្រឡាង ស្របពេលបច្ចុប្បន្នស្រាដែលផលិតនៅអាហ្វ្រិកខាងត្បូងកំពុងទទួលបានការគាំទ្រខ្លាំង។ លើសពីនេះ អ្វីដែលគ្រប់គ្នាមិនដឹងគឺ អាហ្វ្រិកខាងត្បូងគឺជាប្រទេសផលិតស្រាធំបំផុតលើលោកទី ៩ ដែលផលិតស្រាប្រមាណ ៤% ទូទាំងពិភពលោក។
មួយវិញទៀតការដែលហ៊ានទិញចម្ការផលិតស្រា Hidden Valley ដែលជាតំបន់មានទិន្នផលដំណាំទាប តែសម្រាប់ទំពាំងបាយជូរគឺមានទិន្នផលយ៉ាងល្អប្រសើរសម្រាប់ការផលិតស្រា ជាពិសេសទុកកាន់តែយូរ គឺកាន់តែល្អ។ នេះបើតាមការអះអាងពីអ្នកជំនាញ Wine Industry Advisor។

បញ្ជាក់ដែរថា លោក Patrice Motsepe គឺជាមហាសេដ្ឋីអាហ្វ្រិកតំបូងបំផុតដែលអះអាងដោយ Forbes កាលពីឆ្នាំ ២០០៨ ខណៈបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិប្រមាណ ៣ ពាន់លានដុល្លារ ជាមួយអាជីវកម្មជាច្រើននៅក្នុងដៃ៕
ប្រភព: Travelnoire